ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភោជនីយដ្ឋានមួយកន្លែងនៅម៉ាឡេស៊ីបានចេញមកអោនលំទោនសូមទោសអតិថិជនខ្លួនជាសាធារណៈ ព្រោះត្រូវបង្ខំចិត្តដំឡើងថ្លៃលើគ្រប់ប្រភេទអាហារជិត ១ពាន់រៀល

    BY Pheakdey July 6, 2021
    ភោជនីយដ្ឋានមួយកន្លែងនៅម៉ាឡេស៊ីបានចេញមកអោនលំទោនសូមទោសអតិថិជនខ្លួនជាសាធារណៈ ព្រោះត្រូវបង្ខំចិត្តដំឡើងថ្លៃលើគ្រប់ប្រភេទអាហារជិត ១ពាន់រៀល

    ម៉ាឡេស៊ី៖ ក្នុងសម័យកូវីដ ១៩ នេះមានអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារព្រោះមិនអាចទប់ទល់នឹងការចំណាយបាន​​ ខណៈអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តដំឡើងថ្លៃចំពោះផលិតផលឬសេវាកម្មរបស់ខ្លួន ទើបអាចប​ន្តដង្ហើមអាជីវកម្មបាន។ ការដំឡើងថ្លៃចំពោះផលិតផលណាមួយមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អតិថិជនយ៉ាងខ្លាំង ជាពិសេសគឺក្រុមអតិថិជនចាស់តែម្តង។

    នៅចំពោះមុខបញ្ហានេះមានភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Ipoh នៃប្រទេសម៉ាឡេស៊ីសម្រេចបង្ហោះវីដេអូបង្ហាញពីការអោនលំទោនសូមទោសអតិថិជនខ្លួនជាសាធារណៈ ព្រោះតែខាងភោជនីយដ្ឋានត្រូវបង្ខំចិត្តដំឡើងថ្លៃលើគ្រប់ប្រភេទអាហារឲ្យថ្លៃជាងមុន ១ រីងហ្គីត (៩៨០ រៀល)។ នៅក្នុងវីដេអូនៃការសូមទោសជាសាធារណៈនោះគឺមានការចូលរួមពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយប្រធានគ្រប់គ្រងភោជនីយដ្ឋានម្នាក់បានប្រាប់ឲ្យដឹងថា មូលហេតុនៃការដំឡើងថ្លៃនេះក៏ព្រោះតែទំនិញដែលជាវត្ថុធាតុដើមនៅលើទីផ្សារក៏បានឡើងថ្លៃផងដែរ៕

     

    View this post on Instagram

     

    A post shared by Azril (@azrilalias)

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

     

    Share This Post: