ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីជាន់ខ្ពស់ថៃមួយរួបបានតេស្តវិជ្ជមានកូវីដ ១៩ ខណៈទើបតែថតរូបថ្មីៗជាមួយលោកនាយករដ្ឋមន្ត្រីថៃទៀត

    BY Pheakdey July 6, 2021
    មន្ត្រីជាន់ខ្ពស់ថៃមួយរួបបានតេស្តវិជ្ជមានកូវីដ ១៩ ខណៈទើបតែថតរូបថ្មីៗជាមួយលោកនាយករដ្ឋមន្ត្រីថៃទៀត

    ថៃ៖ សារព័ត៌មាន Nation Thailand បានរាយការណ៍ថា លោក Veerasak Pisanuwong  ដែលជាប្រធានសភាពាណិជ្ជកម្មប្រចាំនៅខេត្ត Surin  ប្រទេសថៃត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃអាទិត្យ ទី ៤ ខែកក្កដានេះ ខណៈដែលកាលពីថ្ងៃទី ១ ខែកក្កដា កន្លងទៅរូបលោកធ្លាប់បានថតរូប Selfie ជាមួយនឹងលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-ch ទៀតផង។ ប្រភពខាងលើបានបញ្ជាក់ថា លទ្ធផលតេស្តវិជ្ជមានចំពោះលោក Veerasak Pisanuwong គឺត្រូវបានប្រកាសដោយរូបលោកផ្ទាល់តាមរយៈគណនី Facebook ផ្លូវការរបស់គាត់ ខណៈការធ្វើតេស្តត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យខេត្ត Surin ។

    គួររម្លឹកផងដែរថា ការធ្វើតេស្តវិជ្ជមានចំពោះប្រធានសភាពាណិជ្ជកម្មរូបនេះគឺត្រូវបានធ្វើឡើងក្រោយពីគាត់បានទៅចូលរួមកម្មវិធីបើកយុទ្ធនាការ Phuket Sandbox (កម្មវិធីអនុញ្ញាតឲ្យអ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចអាចចូលមកកំសាន្តនៅក្នុងខេត្តភូកេតដោយមិនចាំបាច់ធ្វើចត្តាឡីស័ក)​ នៅខេត្តភូកេត កាលពីថ្ងៃទី ១ ខែ កក្កដាកន្លងទៅនេះ។ ក្នុងអំឡុងពេលទៅចូលរួមកម្មវិធីនោះ លោក Veerasak Pisanuwong  បានជួបមន្ត្រីជាន់ខ្ពស់ថៃជាច្រើនរូប ហើយក្រោយការរកឃើញតេស្តវិជ្ជមាននេះក្រុមមន្ត្រីជាន់ខ្ពស់ទាំងនោះរួមទាំងលោកនាយករដ្ឋមន្ត្រីថៃផងគឺកំពុងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈ ពេល១៤ ថ្ងៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Nation Thailand

    Share This Post: