ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីជនជាតិថៃម្នាក់កើតកូវីដ រួចរង់ចាំពេទ្យមកយកទៅព្យាបាលអស់ ៥ ថ្ងៃហើយគ្មាននរណាមកយក ចុងក្រោយសម្រេចគិតខ្លីតែម្តង

    BY Pheakdey July 7, 2021
    ស្ត្រីជនជាតិថៃម្នាក់កើតកូវីដ រួចរង់ចាំពេទ្យមកយកទៅព្យាបាលអស់ ៥ ថ្ងៃហើយគ្មាននរណាមកយក ចុងក្រោយសម្រេចគិតខ្លីតែម្តង

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា មានស្រ្តីជនជាតិថៃម្នាក់ដែលបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ និងកំពុងរង់ចាំគេមកទទួលយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនថ្ងៃមកហើយនោះបានសម្រេចលោតពីលើផ្ទះជាន់ទី ២ ចុះមកដី។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់​ Klong San ក្នុងទីក្រុងបាងកក ប្រទេសថៃ ខណៈស្រ្តីជាជនរងគ្រោះត្រូវបានគេដឹងត្រឹមថា មានអាយុ ៥១ ឆ្នាំ និងមានមុខរបរជាអ្នកលក់ដូរម្នាក់។ ប្រភពខាងបានបន្តថា ស្រ្តីរូបនេះបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ រយៈពេល ៥ ថ្ងៃមកហើយ តែដោយសានៅមន្ទីរពេទ្យមិនទាន់មានគ្រែទំនេរទើបរូបគាត់មិនទាន់ត្រូវបានគេយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។

    ជំនួសឲ្យការព្យាបាលនៅមន្ទីរពេទ្យស្រ្តីរងគ្រោះត្រូវបានណែនាំឲ្យនៅដាច់ដោយឡែកក្នុងបន្ទប់តែម្នាក់ឯង ខណៈនៅក្នុងផ្ទះរបស់គាត់ក៏មានសមាជិកចំនួន ៣ នាក់ផ្សេងទៀតផងដែរ។ ក្នុងរយៈពេលរងចាំ ៥ថ្ងៃនេះ ស្រ្តីរងគ្រោះតែងហៅទូរស័ព្ទទៅខាងអាជ្ញាធរសុខាភិបាលថៃជាប្រចាំដើម្បីស្នើសុំឲ្យគេមកទទួលយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ តែគាត់ទទួលបានចម្លើយត្រឹមថាខាងមន្ទីរពេទ្យមិនទាន់មានគ្រែទំនេរនៅឡើយទេ។ តាមការសន្និដ្ឋានគឺស្រ្តីរងគ្រោះរូបនេះទំនងជាស្ត្រេសនិងធុញទ្រាន់ក្នុងការរង់ចាំគេមកទទួលយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យខ្លាំងពេកទើបសម្រេចគិតខ្លីដូចនេះ។ យ៉ាងណាក្តី ក្រោយពេលលោតចុះពីលើផ្ទះមកនោះគាត់បានមិនស្លាប់នោះទេតែត្រូវរងរបួសធ្ងន់ធ្ងរ ខណៈបច្ចុប្បន្ននេះរូបគាត់ត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យហើយ ដោយព្យាបាលទាំងរបួសនិងជំងឺកូវីដ ១៩៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: