អ្នកជំនាញព្យាករណ៍ថា អ្នកឆ្លងកូវីដនៅឥណ្ឌូនេស៊ីនឹងកើនដល់ខ្ទង់ ៤ម៉ឺននាក់ក្នុងមួយថ្ងៃ ស្របពេលឥណ្ឌូនេស៊ីកំពុងប្រឈមនឹងបញ្ហាខ្វះខ្យល់អុកស៊ីសែននៅតាមមន្ទីរពេទ្យ
ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអង្គារ ទី ៦ ខែកក្កដា ម្សិលមិញនេះ លោក Luhut Pandjaitan ដែលជារដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគក្នុងប្រទេសឥណ្ឌូនេស៊ីបានព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីនឹងបន្តកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហើយតួលេខអ្នកឆ្លងប្រចាំថ្ងៃអាចកើនឡើងដល់ ៤០,០០០ នាក់ក្នុងមួយថ្ងៃទៀតផង។ ក្រោយមានការព្យាករណ៍តាមបែបវិទ្យាសាស្រ្តដែលអាចជឿជាក់បានដូចនេះ ពេលនេះក្រសួងសុខាភិបាលនិងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានជួបពិភាក្សាគ្នាដើម្បីត្រៀមរកដំណោះស្រាយឆ្លើយតបនឹងកំណើននៃអ្នកជំងឺកូវីដ ១៩ ដ៏ច្រើននេះផងដែរ។

គួររម្លឹកថា ចំនួនអ្នកជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានបន្តកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈកាលពីម្សិលមិញនេះចំនួនអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃនៅឥណ្ឌូនេស៊ីបានកើនឡើងដល់ជាង ២៩,០០០ នាក់ទៀតផង។ ស្របពេលដែលអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនដូចនេះ នៅតាមមន្ទីរពេទ្យធំៗមួយចំនួនវិញកំពុងប្រឈមនឹងបញ្ហាខ្លះខ្យល់អុកស៊ីសែនយ៉ាងខ្លាំងផងដែរ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួនជាង ២៣ លាននាក់ និងស្លាប់សរុបជាង ៦ ម៉ឺនាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia