ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំងឺកូវីដ ១៩ថៃម្នាក់បានទទួលមរណភាពនៅក្នុងផ្ទះ ក្រោយរង់ចាំគេមកទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យអស់មួយសប្តាហ៍

    BY Pheakdey July 8, 2021
    អ្នកជំងឺកូវីដ ១៩ថៃម្នាក់បានទទួលមរណភាពនៅក្នុងផ្ទះ ក្រោយរង់ចាំគេមកទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យអស់មួយសប្តាហ៍

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃទី ៧ ខែកក្កដា ម្សិលមិញនេះមានស្រ្តីជាអ្នកជំងឺកូវីដ ១៩ ជនជាតិថៃម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះរបស់គាត់ ក្រោយគាត់បានរង់ចាំគេមកទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជិត ១ សប្តាហ៍។ ស្រ្តីរងគ្រោះមានអាយុ ៥០ ឆ្នាំ រស់នៅក្នុងផ្ទះល្វែងមួយកន្លែងនៅតំបន់ Huai Khwang ក្នុងទីក្រុងបាងកកជាមួយនិងកូនចំនួន ៦ នាក់ ហើយកូនរបស់គាត់ទាំងអស់នោះក៏បានឆ្លងជំងឺកូវីដ ១៩ ផងដែរ។

    ប្រភពខាងលើបានបន្តថា ក្នុងចំណោមសមាជិកគ្រួសាររបស់ស្រ្តីរងគ្រោះទាំងអស់គឺមានតែសមាជិកម្នាក់ប៉ុណ្ណោះដែលត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យព្រោះពេលនោះគាត់មានអាការៈធ្ងន់ធ្ងរខ្លាំងហើយគ្រែពេទ្យដែលទំនេរក៏មានតែមួយកន្លែងដែរ ខណៈសមាជិកគ្រួសារផ្សេងទៀតរួមទាំងស្រ្តីរងគ្រោះផងគឺតម្រូវឲ្យសម្រាកព្យាបាលជំងឺនៅផ្ទះដោយខ្លួនឯង។ បើតាមអាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា គិតចាប់តាំងពីពេលធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩រហូតមកដល់ពេលទទួលមរណភាពគឺស្រ្តីរងគ្រោះបានប្រើរយៈពេលជាង ៦​ ថ្ងៃប៉ុណ្ណោះក្នុងការរងចាំគេមកទទួលយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ តែដោយសារគាត់មានជំងឺប្រចាំកាយស្រាប់ទើបគាត់ងាយនឹងស្លាប់បាត់បង់ជីវិតដូចនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: