ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃសម្រេចដាក់ឲ្យអ្នកជំងឺកូវីដ១៩ ជាង ២,៥០០នាក់ត្រូវសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួន

    BY Pheakdey July 12, 2021
    អាជ្ញាធរថៃសម្រេចដាក់ឲ្យអ្នកជំងឺកូវីដ១៩ ជាង ២,៥០០នាក់ត្រូវសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួន

    ថៃ៖ ការិយាល័យសន្តិសុខសុខភាពជាតិថៃបានសម្រេចដាក់ឲ្យអ្នកជំងឺកូវីដ ១៩ ថៃដែលមានអាការៈកម្រិតមធ្យមជាង ២,៥០០ នាក់ សម្រាកព្យាបាលជំងឺនៅតាមផ្ទះរបស់ពួកគេផ្ទាល់តែម្តង នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃចន្ទ ទី ១២ កក្កដា​នេះ។ លោក Jadej Thammatach-aree ដែលជាអគ្គលេខាធិការការិយាល័យសន្តិសុខសុខភាពជាតិថៃបានបញ្ជាក់ថា ការសម្រេចដាក់ឲ្យអ្ននជំងឺទាំងនេះត្រូវសម្រាកព្យាបាលនៅតាមផ្ទះគឺជាជម្រើសល្អមួយជំនួសឲ្យពួកគាត់ត្រូវរង់ចាំជាច្រើនថ្ងៃទើបអាចមានឱកាសទៅសម្រាកនៅក្នុងមន្ទីរពេទ្យបាន ខណៈដែលពួកគាត់ក៏ត្រូវបានចុះក្នុងបញ្ជីជាអ្នកជំងឺផ្លូវការរបស់អាជ្ញាធរសុខាភិបាលថៃដូចអ្នកជំងឺដែលបានទៅព្យាបាលនៅមន្ទីរពេទ្យអីចឹងដែរ។

    អគ្គលេខាធិការរូបនេះបានបន្តថា ក្នុងអំឡុងពេលសម្រាកព្យាបាលនៅតាមផ្ទះនេះអ្នកជំងឺកូវីដ ១៩ ទាំងអស់នឹងទទួលបានអាហារឧបត្ថម្ភចំនួន ៣ ពេលក្នុងមួយថ្ងៃនិងឧបរកណ៍សម្រាប់តាមដានសុខភាពផ្ទាល់ខ្លួនម្នាក់មួយ ខណៈវេជ្ជបណ្ឌិតនឹងធ្វើការទំនាក់ទំនងតាមវីដេអូទៅកាន់ពួកគាត់ម្តងក្នុងមួយថ្ងៃដើម្បីតាមដានអាការៈរបស់ពួកគាត់ផងដែរ។ គួរម្លឹកជូនថា មុនពេលមានការសម្រេចខាងលើនេះ ក្រុមអ្នកជំងឺកូវីដ ១៩ ទាំងអស់នេះក៏បានទាក់ទងទៅកាន់អាជ្ញាធរសុខាភិបាលឲ្យមកទទួលពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែខាងមន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកបានផ្ទុកអ្នកជំងឺពេញអស់ទៅហើយ ខណៈគេក៏មិនដឹងច្បាស់ថាពេលណាទើបមានគ្រែទំនេរជាធម្មតាវិញដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: