ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះ ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដរហូតដល់ ១១,០៧៩នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់

    BY Pheakdey July 14, 2021
    ម្សិលមិញនេះ ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដរហូតដល់ ១១,០៧៩នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ១៣ ខែ កក្កដា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺតួលេខអ្នកឆ្លងថ្មីមានរហូតដល់ ១១,០៧៩នាក់។ នេះគឺជាលើកទី ១ ហើយ ដែលតួលេខអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃនៅម៉ាឡេស៊ីបានឡើងដល់ ៥ខ្ទង់ដូចនេះ ហើយវាក៏ជាការកើនឡើងយ៉ាងគំហុកបំផុតផងដែរបើគិតត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

    ប្រភពខាងលើបាបបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ ទាំងអស់នេះក៏មានករណីនាំចូលចំនួន ២៧ នាក់ផងដែរ ខណៈអ្នកឆ្លងទូទៅគឺភាគច្រើនត្រូវបានរកឃើញនៅក្នុងតំបន់ Klang Valley មាន ៥,២៦៣នាក់ និងបន្ទាប់មកនៅក្នុងទីក្រុង Kuala Lumpur មាន ១,៥២១ នាក់ ហើយក្រៅពីនេះករណីឆ្លងត្រូវបានរកឃើញនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេសម៉ាឡេស៊ី។ ក្រៅតែពីមានអ្នកឆ្លងថ្មី អាជ្ញាធរម៉ាឡេស៊ីក៏បានប្រកាសពីការរកឃើញមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១២៥ នាក់ផងដែរ។ គួរបញ្ជាក់ថា​ គិតត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៨៥ម៉ឺននាក់ និងស្លាប់សរុបជាង ៦ពាន់នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: