អន្តរជាតិ
ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ក្នុងចំនួនជាង ១ម៉ឺននាក់រយៈពេល ៤ថ្ងៃជាប់គ្នា ខណៈតួលេខអ្នកឆ្លងសរុបកើនដល់ជាង ៤២ម៉ឺននាក់
BY Pheakdey
July 20, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ២០ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១១,៣០៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៨០នាក់ ។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១០,៧១០នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៥៩៥នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤២៦,៤៧៥នាក់ និងស្លាប់សរុបចំនួន ៣,៥០២ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍