មនុស្ស ១២នាក់បានបាត់បង់ជីវិត និង១សែននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ក្រោយមានភ្លៀងមួយមេធំបានធ្លាក់នៅក្នុងប្រទេសចិន
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីមានភ្លៀងមួយមេធំបានធ្លាក់នៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិនកាលពីល្ងាចម្សិលមិញនេះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហ្តរាយចិនបានបញ្ជាក់ថា ភ្លៀងចាប់ផ្តើមធ្លាក់យ៉ាងខ្លាំងនៅចន្លោះពីម៉ោង ៤ ដល់ ម៉ោង ៥ ល្ងាច ហើយលទ្ធិពលនៃទឹកភ្លៀងបានបង្កឲ្យមានជំនន់ទឹកភ្លៀងពេញទីក្រុង ចរន្តអគ្គិសនីនៅតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ ខណៈផ្ទះរបស់ពលរដ្ឋមួយចំនួនក៏ត្រូវរងនូវការខូចខាតផងដែរ។

ក្រៅតែពីមានអ្នកស្លាប់ចំនួន ១២នាក់ អាជ្ញាធរចិនក៏បានជម្លៀសពលរដ្ឋក្នុងទីក្រុង Zhengzhou ប្រមាណជា ១០០,០០០ នាក់ទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ ព្រោះផ្ទះសម្បែងរបស់ពួកគេត្រូវបានរំខានដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង។ ភ្លាមៗក្រោយកើតមានហេតុការណ៍នេះលោកប្រធានាធិបតីចិន Xi Jinping បានចេញមកថ្លែងថា នេះគឺជាគ្រោះធម្មជាតិដ៏អាក្រក់មួយសម្រាប់ប្រទេសចិន ហើយក្នុងឱកាសនោះលោកក៏បានថ្លែងចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារដែលមានអ្នកស្លាប់ក្នុងហេតុការណ៍នេះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia