ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្មករជាង ៣ពាន់នាក់នៅក្នុងរោងចក្រកែច្នៃសាច់មាន់មួយកន្លែងក្នុងប្រទេសថៃបានតេស្តវិជ្ជមានកូវីដ ១៩

    BY Pheakdey July 26, 2021
    កម្មករជាង ៣ពាន់នាក់នៅក្នុងរោងចក្រកែច្នៃសាច់មាន់មួយកន្លែងក្នុងប្រទេសថៃបានតេស្តវិជ្ជមានកូវីដ ១៩

    ថៃ៖ យ៉ាងហោចណាស់មានកម្មករបម្រើការងារនៅក្នុងរោងចក្រកែច្នៃសាច់មាន់មួយកន្លែងនៅក្នុងខេត្ត Phetchabun ភាគខាងត្បូងប្រទេសថៃចំនួន ៣,១១៧ នាក់បានតេស្តវិជ្ជមានជំងឺកូវីដ ១៩ គិតត្រឹមថ្ងៃសៅរ៍កន្លងទៅនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា រោងចក្រមួយនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន Golden Line Business Co មានកម្មករសរុបចំ​នួន ៧,២០០នាក់ ហើយគិតត្រឹមពេលនេះគឺមានកម្មករចំនួន ៦,៥៨៧ នាក់ហើយ ដែលបានទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ខណៈអ្នកដែលនៅសល់នឹងតម្រូវឲ្យតេស្តជាបន្តបន្ទាប់ទៀត។

    បើតាមអាជ្ញាធរខេត្ត Phetchabun បានបញ្ជាក់ថា ក្នុងចំណោមកម្មករទាំង ៧,២០០នាក់នោះគឺមានកម្មករជនជាតិថៃចំនួន ២,៥៨០នាក់ ហើយក្រៅពីនេះគឺជាពលករចំណាក់ស្រុកដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីប្រទេសមីយ៉ាន់ម៉ា។ តាមការសន្និដ្ឋានរបស់អាជ្ញាធរគឺក្រុមកម្មករភាគច្រើននៅក្នុងរោងចក្រខាងលើនេះអាចនឹងឆ្លងជំងឺកូវីដ ១៩ ព្រោះតាមធម្មតាពួកគេតែងធ្វើការងារនិងរស់នៅជាក្រុមជុំគ្នា ដែលវាជាកត្តាងាយធ្វើឲ្យមានការចម្លងជំងឺណាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: