អន្តរជាតិ

អាមេរិកផ្តល់វ៉ាក់សាំង Pfizer ជាង ១,៥លានដូសទៅកាន់រដ្ឋាភិបាលថៃ

BY
Pheakdey
August 3, 2021

ថៃ៖ សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ជាង ១,៥ លានដូសទៅកាន់រដ្ឋាភិបាលនៃប្រទេសថៃ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃអង្គារ ទី ៣ ខែ សីហា​នេះ។ បើតាមលោក Anucha Burapachaisri ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា តាមគម្រោងគឺវ៉ាក់សាំងនឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសថៃតាមប្រលានយន្តហោះសុវណ្ណភូមិនៅក្នុងថ្ងៃសុក្រ ទី ៦ សីហា នេះហើយ ខណៈដែលវ៉ាក់សាំងសរុបមានចំនួន ១,៥០៣,៤៥០ ដូស។

អ្នកនាំពាក្យរូបនេះបានបន្តថា ពិធីប្រគល់វ៉ាក់សាំងផ្លូវការនឹងត្រូវរៀបចំឡើងនៅក្នុងវិមានរដ្ឋាភិបាលថៃ ហើយក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនេះដោយផ្ទាល់ផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីថៃបានឲ្យដឹងផងដែរថា ការផ្តល់ជំនួយជាវ៉ាក់សាំងដ៏ច្រើននេះបានឆ្លុះបញ្ចាំងឲ្យឃើញពីចំណងមិត្តភាពដ៏ពិតប្រាកដមួយរវាងសហរដ្ឋអាមេរិកនិងប្រទេសថៃ ដែលគិតមកទល់នឹងពេលនេះចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសទាំង ២ នេះ មានអាយុកាល ១៨៨ ឆ្នាំមកហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: