ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូវីដនៅប្រទេសថៃមិនអន់ថយឡើយ ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ២០,៩២០នាក់បន្ថែមទៀត

    BY Pheakdey August 5, 2021
    កូវីដនៅប្រទេសថៃមិនអន់ថយឡើយ ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ២០,៩២០នាក់បន្ថែមទៀត

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ៥ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២០,៩២០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៦០នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២០,៦៥៨នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៦២ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៦៩៣,៣០៥នាក់ និងស្លាប់សរុបចំនួន ៥,៦៦៣ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: