ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូវីដនៅថៃកើនឡើងទៀតហើយ ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីចំនួន ២១,៣៧៩នាក់ ខណៈតួលេខអ្នកឆ្លងសរុបកើនដល់ជាង ៧១ម៉ឺននាក់

    BY Pheakdey August 6, 2021
    កូវីដនៅថៃកើនឡើងទៀតហើយ ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីចំនួន ២១,៣៧៩នាក់ ខណៈតួលេខអ្នកឆ្លងសរុបកើនដល់ជាង ៧១ម៉ឺននាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ៦ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២១,៣៧៩នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៩១នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២០,៩៨៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៤៨៤ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧១៤,៦៨៤នាក់ និងស្លាប់សរុបចំនួន ៥,៨៥៤ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

    Share This Post: