ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២១,៨៣៨នាក់  និងមរណភាព ២១២នាក់

    BY Pheakdey August 7, 2021
    ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២១,៨៣៨នាក់  និងមរណភាព ២១២នាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី ៧ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២១,៨៣៨នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២១២នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២០,៩១៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៩២៣នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧៣៦,៥២២នាក់ និងស្លាប់សរុបចំនួន ៦,០៦៦ នាក់ផងដែរ៕

    អត្ថ​បទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: