ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះអត្រាអ្នកឆ្លងកូវីដនៅថៃកើនឡើងជាង ២ម៉ឺននាក់ ខណៈអ្នកឆ្លងសរុបកើនដល់ជាង ៨១ម៉ឺននាក់

    BY Pheakdey August 11, 2021
    ថ្ងៃនេះអត្រាអ្នកឆ្លងកូវីដនៅថៃកើនឡើងជាង ២ម៉ឺននាក់ ខណៈអ្នកឆ្លងសរុបកើនដល់ជាង ៨១ម៉ឺននាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ ទី ១១ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២១,០៣៨ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២០៧នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២០,៨៦៥ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១៧៣នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា  ថ្ងៃនេះចំនួនអ្នកឆ្លងកូវីដ ១៩ នៅថៃបានកើនឡើងសើសខ្ទង់ ២ម៉ឺននាក់ជាថ្មីម្តងទៀតក្រោយតួលេខនេះបានធ្លាក់ក្រោម ២​ម៉ឺននាក់ ៣ថ្ងៃជាប់ៗមកហើយ ខណៈគិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨១៦,៩៨៩នាក់ និងស្លាប់សរុបចំនួន ៦,៧៩៥ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: