ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Facebook នឹងលុបចោលរាល់គណនីដែលចែកចាយព័ត៌មានក្លែងក្លាយមាននិន្នាការប្រឆាំងនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩

    BY Pheakdey August 11, 2021
    ក្រុមហ៊ុន Facebook នឹងលុបចោលរាល់គណនីដែលចែកចាយព័ត៌មានក្លែងក្លាយមាននិន្នាការប្រឆាំងនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩

    យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមហ៊ុន Facebook នឹងលុបចោលរាល់គណនីឬការចែកចាយព័ត៌មានគ្រប់ទម្រង់ដែកមាននិន្នាការប្រឆាំងនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចេញពីបណ្តាញសង្គមរបស់ខ្លួន។ ការសម្រេចរបស់ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះគឺត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយដែលធ្វើឲ្យសាធារណៈជនមានការភ័ន្តច្រឡំចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ ១៩។

    បើតាមដំណាងរបស់ក្រុមហ៊ុន Facebook បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គមជាច្រើនបាននាំគ្នាចែកចាយនូវព័ត៌មានដែលអះអាងថា អ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca រួចនឹងកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ ខណៈគេបានរកឃើញថាក្រុមអ្នកចែកចាយដំណឹងក្លែងក្លាយទាំងនេះស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុមហ៊ុនទីផ្សារ Fazze ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្សី។ ក្រុមហ៊ុន Facebook បានបន្តថា នាពេលកន្លងមកខាងក្រុមហ៊ុនបានសម្រេចលុបចោលគណនី Facebook ចំនួន​ ៦៥ និងគណនី Instagram ចំនួន ២៤៣ រួចមកហើយ ដែលគណនីបណ្តាញសង្គមទាំងនេះសុទ្ធតែបានធ្វើការផ្សព្វផ្សាយដំណឹងអវិជ្ជមានជាច្រើនអំពីការចាក់វ៉ាក់សាំងកូវីដ ១៩ ដោយមិនមានការស្រាវជ្រាវឬប្រភពច្បាស់លាស់នោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: