ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនរកឃើញករណីឆ្លងកូវីដ ១៩បំប្លែងខ្លួនប្រភេទ Lambda ជាលើកដំបូង ស្របពេលបានកត់ត្រាអ្នកឆ្លងនិងមរណភាពប្រចាំថ្ងៃកម្រិតខ្ពស់បំផុត

    BY Pheakdey August 16, 2021
    ហ្វីលីពីនរកឃើញករណីឆ្លងកូវីដ ១៩បំប្លែងខ្លួនប្រភេទ Lambda ជាលើកដំបូង ស្របពេលបានកត់ត្រាអ្នកឆ្លងនិងមរណភាពប្រចាំថ្ងៃកម្រិតខ្ពស់បំផុត

    ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ទី ១៥ ខែ សីហា ម្សិលមិញនេះ បានប្រកាសពីការរកឃើញជាលើកដំបូងនូវករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Lambda នៅក្នុងប្រទេសរបស់ខ្លួន​​។ គួរបញ្ជាក់ថា Lambda ជាមេរោគកូវីដ ១៩បំប្លែងខ្លួនថ្មី​ដែលត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសប៉េរូ ហើយតាមការសិក្សានាពេលកន្លងមកបានបង្ហាញថា មេរោគប្រភេទនេះអាចសម្របខ្លួនជាមួយនឹងអង់ទីករប្រឆាំងមេរោគដែលមាននៅក្នុងរាងកាយមនុស្សទៀតផង ពោលគឺមានន័យថាអ្នកដែលមានអង់ទីករការពារមេរោគកូវីដធម្មតារួចហើយក៏នៅតែអាចឆ្លងមេរោគប្រភេទនេះបានដែរ។

    ទន្ទឹមនឹងការរកឃើញមេរោគកូវីដ ១៩ ទម្រង់ថ្មី នៅក្នុងថ្ងៃជាមួយគ្នានោះ អាជ្ញាធរសុខាភិបាលហ្វីលីពីនក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំ​នួន ១៤,៧៤៩ នាក់ ដែលវាជាតួលេខអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតលំដាប់ទី ២  និងរកឃើញអ្នកស្លាប់ចំនួន ២៧០នាក់ ដែលវាជាតួលេខអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតកម្រិតទី ៣ រាប់ចាប់តាំងមានការរាតត្បាតជំងឺកូវីដ ១៩ ក្នុងប្រទេសហ្វីលីពីនមក។​ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះប្រទេសហ្វីលីពីនបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួនជាង​ ១,៧ លាននាក់ និងស្លាប់សរុបជាង​ ៣ម៉ឺននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: