ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកបម្រើការងារនៅក្នុងហាងម៉ាស្សាបានប្តឹងទាមទារសំណងពីរដ្ឋាភិបាលថៃ ៦លានដុល្លារ ព្រោះវិធានការបិទខ្ទប់ប្រទេសបានធ្វើឲ្យពួកគាត់បាត់បង់ចំណូលទាំងស្រុង

    BY Pheakdey August 19, 2021
    ក្រុមអ្នកបម្រើការងារនៅក្នុងហាងម៉ាស្សាបានប្តឹងទាមទារសំណងពីរដ្ឋាភិបាលថៃ ៦លានដុល្លារ ព្រោះវិធានការបិទខ្ទប់ប្រទេសបានធ្វើឲ្យពួកគាត់បាត់បង់ចំណូលទាំងស្រុង

    ថៃ៖ ក្រុមអ្នកបម្រើការងារនៅក្នុងហាងម៉ាស្សានិងស្ប៉ាបាននាំគ្នាប្តឹងទាមទារសំណងពីរដ្ឋាភិបាលថៃជាប្រាក់ចំនួន ២០០ លានបាត (៦ លានដុល្លារអាមេរិក) ដ្បិតបទបញ្ជាបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់គាត់យ៉ាងខ្លាំង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Coconuts បានបញ្ជាក់ថា ក្រុមពលរដ្ឋដែលមកដាក់ពាក្យបណ្តឹងនេះមានចំនួនជាង ២០០ នាក់ ហើយពួកគាត់បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅតុលាការក្រុងបាងកកតែម្តង ដើម្បីទាមទារប្រាក់សំណងពីក្រសួងហរិញ្ញវត្ថុថៃ។

    បើតាមលោក Pitak Yotha ដែលជានាយកសមាគមឆារ៉ាវីសម្រាប់ការអភិរក្សម៉ាស្សាថៃបានឲ្យដឹងថា ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ប្រទេសជាច្រើនខែមកនេះ ក្រុមអ្នកបម្រើការងារនៅក្នុងហាងម៉ាស្សានិងស្ប៉ា រួមទាំងម្ចាស់អាជីវកម្មផងត្រូវបាត់បង់ចំណូលទាំងស្រុង រហូតអ្នកខ្លះត្រូវធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើនទៀតផង។ នាយកសមាគមនរូបនេះបានបន្តថា នាពេលកន្លងមករដ្ឋាភិបាលថៃហាក់មិនបានយកចិត្តទុកដាក់ជួយសង្គ្រោះវិស័យមួយនេះឡើយ ហេតុដូចនេះហើយទើបក្រុមពួកលោកត្រូវតែដាក់ពាក្យបណ្តឹងដើម្បីឲ្យរដ្ឋាភិបាលផ្តល់ប្រាក់សង្គ្រោះវិស័យមួយនេះឲ្យដូចការជួយសង្គ្រោះក្រុមពលរដ្ឋនៅក្នុងវិស័យផ្សេងៗដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Coconuts

    Share This Post: