ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតត្រឹមពេលនេះ ចំនួនអ្នកឆ្លងកូវីដ ១៩ នៅប្រទេសថៃបានកើនឡើងជាង ១លាននាក់ហើយ

    BY Pheakdey August 20, 2021
    គិតត្រឹមពេលនេះ ចំនួនអ្នកឆ្លងកូវីដ ១៩ នៅប្រទេសថៃបានកើនឡើងជាង ១លាននាក់ហើយ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រទី ២០ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៩,៥២៦ នាក់ ដែល ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៤០នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៩,៥៦២នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៣២៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា  គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១,០០៩,៧១០នាក់ និងស្លាប់សរុបចំនួន ៨,៨២៦ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  បាងកកប៉ុស្តិ៍ 

     

    Share This Post: