ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងសម្រេចបង្កើតច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Google និង Apple ដើម្បីកុំឲ្យយកកម្រៃជើងសាច្រើនហួសហេតុពីក្រុមអ្នកអភិវឌ្ឍកម្មវិធី

    BY Pheakdey August 25, 2021
    កូរ៉េខាងត្បូងសម្រេចបង្កើតច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Google និង Apple ដើម្បីកុំឲ្យយកកម្រៃជើងសាច្រើនហួសហេតុពីក្រុមអ្នកអភិវឌ្ឍកម្មវិធី

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សភានៃប្រទេសកូរ៉េខាងត្បូងបានសម្រេចបោះឆ្នោតធ្វើវិសោធនកម្មលើច្បាប់មួយចំនួន ដែលអាចនាំឲ្យមានការហាមឃាត់ចំពោះក្រុមហ៊ុន Google និង Apple មិនឲ្យគិតលុយច្រើនហួសហេតុពីក្រុមអ្នកអភិវឌ្ឍកម្មវិធីសម្រាប់ដាក់់់លក់នៅក្នុង App Store និង Google Store។ ច្បាប់ដែលសភាកូរ៉េខាងត្បូងសម្រេចធ្វើវិសោធនកម្មនោះគឺជាច្បាប់ពាណិជ្ជកម្មទូរគមនាគមន៍ ហើយក្រោយពីធ្វើវិសោធនកម្មលើច្បាប់នេះរួច សភាកូរ៉េខាងត្បូងនឹងអាចបង្កើតបានច្បាប់ថ្មីមួយគឺច្បាប់់ “ប្រឆាំងនឹងក្រុមហ៊ុន Google” (“Anti-Google law”) ខណៈតាមរយៈច្បាប់ថ្មីនេះគេរំពឹងថា នឹងអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិកូរ៉េខាងត្បូងបានយ៉ាងច្រើនផងដែរ។

    គួររម្លឹកថា នាពេលកន្លងមកក្រុមហ៊ុន Google និង Apple បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់គណៈកម្មការអភិវឌ្ឍកម្មវិធីនៅទូទាំងពិភពលោក ក្រោយក្រុមហ៊ុនទាំង ២ នេះតម្រូវឲ្យអ្នកអភិវឌ្ឍកម្មវិធីត្រូវបង់កម្រៃជើងសាយ៉ាងច្រើនមកកាន់ក្រុមហ៊ុនខ្លួន ពោលគឺរហូតដល់ ៣០% នៃប្រាក់ចំណូលសរុបដែលពួកគេអាចរកបានតាមរយៈកម្មវិធីដែលពួកគេបានដាក់នៅក្នុង App Store និង Google Store។  ដោយសាការគិតថ្លៃដ៏ច្រើននេះ ក្រុមអ្នកអភិវឌ្ឍកម្មវិធីកូរ៉េខាងត្បូងជាច្រើនបានខកខានឱកាសដាក់លក់កម្មវិធីល្អៗដែលពួកគេបានបង្កើតរួចរាល់អស់ទៅហើយ។ យ៉ាងណាក្តី សម្រាប់ក្រុមហ៊ុន Google និង Apple បានឲ្យដឹងថា ការសម្រេចគិតថ្លៃកម្រៃជើងសាដ៏ច្រើនេះក៏ព្រោះតែក្រុមហ៊ុនត្រូវរក្សាសុវត្ថិភាពចំពោះក្រុមអ្នកប្រើប្រាស់កម្មវិធីផងដែរ ពោលគឺក្រុមហ៊ុនត្រូវអនុវត្តគោលការណ៍ជាច្រើនដើម្បីធានាថា កម្មវិធីដែលអ្នកប្រើប្រាស់បានទាញចេញពី App Store និង Google Store គឺមានសុវត្ថិភាពគ្រប់គ្រាន់ចំពោះឧបករណ៍របស់ពួកគេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: