ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនគ្រោងចាក់វ៉ាក់សាំងកូវីដចម្រុះប្រភេទគ្នាទៅកាន់ពលរដ្ឋខ្លួន ដើម្បីពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស

    BY Pheakdey August 29, 2021
    ជប៉ុនគ្រោងចាក់វ៉ាក់សាំងកូវីដចម្រុះប្រភេទគ្នាទៅកាន់ពលរដ្ឋខ្លួន ដើម្បីពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា​ អាជ្ញាធរសុខាភិបាលនៃប្រទេសជប៉ុនគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចម្រុះប្រភេទគ្នាទៅកាន់ពលរដ្ឋខ្លួន ដើម្បីពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ បើតាមលោក Taro Kono ដែលជានាយកកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ជប៉ុនបានប្រាប់ឲ្យដឹងថា តាមគម្រោងគឺគេចង់ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ AstraZeneca សម្រាប់ដូសទី ១ និងដូសទី ២ ត្រូវប្តូរទៅវ៉ាក់សាំងផ្សេងវិញដូចជាវ៉ាក់សាំង Pfizer ​ឬ Moderna ជាដើម។

    នាយកកម្មវិធីចាក់វ៉ាក់សាំងរូបនេះបានបញ្ជាក់ថា ជម្រើសនៃការចាក់វ៉ាក់សាំងដូចបានជម្រាបជូនខាងលើនេះនឹងធ្វើឲ្យគេចំណេញពេលវេលាបានច្រើនណាស់ ព្រោះគម្លាតនៃការចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នាគឺខ្លីជាងគម្លាតនៃការចាក់វ៉ាក់សាំងប្រភេទដូចគ្នាចំនួន ២ ដូស។ សូមបញ្ជាក់ជូនថា បើគេជ្រើសរើសយកការការចាក់វ៉ាក់សាំងប្រភេទ AstraZeneca ចំនួន ២ ដូស គឺគម្លាតនៃការវចាក់វ៉ាក់សាំងដូសទី ១ និងដូសទី ២ ត្រូវតែមានរយៈពេល ៨ សប្តាហ៍​ ឬ ២ ខែ ខណៈគម្លាតនៃចាក់វ៉ាក់សាំងប្រភេទផ្សេងទៀត ឬចម្រុះប្រភេទគ្នាអាចមានត្រឹម ២​ សប្តាហ៍ប៉ុណ្ណោះ។ យ៉ាងណាក្តី គិតមកទល់នឺងពេលនេះគម្រោងចាក់វ៉ាក់សាំងចម្រុះប្រភេទនេះគ្នា នៅមិនទាន់មានការអនុម័តជាផ្លូវការនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: