ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនផ្តល់បរិក្ខាពេទ្យមានតម្លៃ ១០០លានយន់ទៅកាន់ប្រទេសថៃសម្រាប់ប្រឆាំងនឹងជំងឺកូវីដ ១៩

    BY Pheakdey August 30, 2021
    ចិនផ្តល់បរិក្ខាពេទ្យមានតម្លៃ ១០០លានយន់ទៅកាន់ប្រទេសថៃសម្រាប់ប្រឆាំងនឹងជំងឺកូវីដ ១៩

    ថៃ៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសចិនបានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០០ លានយន់ (ជាង ១,៥លានដុល្លារ) ទៅកាន់រដ្ឋាភិបាលថៃសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩។ បើតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសថៃបានឲ្យដឹងថា បរិក្ខាពេទ្យដែលចិននឹងផ្តល់ជូនប្រទេសថៃនោះគឺជាសម្ភារៈសំខាន់ៗមួយចំនួនរួមមានអុកស៊ីម៉ែត្រសម្រាប់វាស់ជីពចរ និងឧបករណ៍សម្រាប់ផលិតខ្យល់អ៊ុកស៊ីសែនជាដើម។

    គួរបញ្ជាក់ជូនថា ការសម្រេចផ្តល់នូវសម្ភារៈបរិក្ខាពេទ្យរបស់ភាគីចិននៅពេលនេះបានកើតឡើងក្រោយពេលឯកអគ្គរដ្ឋទូតចិនថ្មីគឺលោក Han Zhiqiang បានទៅដល់ប្រទេសថៃកាលពីដើមខែសីហានេះដើម្បីបំពេញការងារក្នុងអណត្តិថ្មីរបស់គាត់។ បើតាមលោក Han Zhiqiang បានបញ្ជាក់ថា ចិននឹងគាំទ្រថៃជានិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយចិននឹងបន្តអនុវត្តកិច្ចសហប្រត្តិបត្តិការណ៍ទ្វាភាគីជាមួយប្រទេសថៃឲ្យកាន់តែល្អប្រសើរផងដែរ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ គួរម្លឹកថា កាលពីថ្ងៃទី ៥ ខែ កក្កដាកន្លងទៅនេះចិនក៏បានប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៥០០,០០០ ដូសទៅកាន់រដ្ឋាភិបាលថៃផងដែរ ខណៈវ៉ាក់សាំងទាំងនេះគឺជាចំណែកទី ២ នៃវ៉ាក់សាំងសរុបចំនួន ១ លានដូសដែលចិនត្រូវផ្តល់ជូនប្រទេសថៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  បាងកកប៉ុស្តិ៍

    Share This Post: