ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Moderna កំពុងអភិវឌ្ឍវ៉ាក់សាំងថ្មីមួយដែលជាការបញ្ចូលគ្នារវាងដូសជំរុញនៃវ៉ាក់សាំងកូវីដជាមួយនិងវ៉ាក់សាំងប្រឆាំងជំងឺផ្តាសាយ

    BY Pheakdey September 10, 2021
    Moderna កំពុងអភិវឌ្ឍវ៉ាក់សាំងថ្មីមួយដែលជាការបញ្ចូលគ្នារវាងដូសជំរុញនៃវ៉ាក់សាំងកូវីដជាមួយនិងវ៉ាក់សាំងប្រឆាំងជំងឺផ្តាសាយ

    ក្រុមហ៊ុនឱសថ Moderna ដែលជាដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឈានមុខគេមួយនៅលើពិភពលោកនោះបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី ៩ ខែ កញ្ញាថា ពេលនេះក្រុមហ៊ុនកំពុងអភិវឌ្ឍវ៉ាក់សាំងថ្មីមួយ ដែលជាការបញ្ចូលគ្នារវាងដូសជំរុញនៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាមួយនឹងវ៉ាក់សាំងបង្ការជំងឺផ្តាសាយ។ ការប្រកាសពីដំណឹងដ៏ល្អនេះត្រូវបានធ្វើឡើងដោយលោក Stéphane Bancel ដែលជាអគ្គនាយកក្រុមហ៊ុន Moderna ក្នុងឱកាសដែលលោកបានអញ្ជើញទៅធ្វើបទបង្ហាញមួយស្តីពីការវិឌ្ឍន៍ចុងក្រោយរបស់ក្រុមហ៊ុននៅចំពោះមុខក្រុមវិនិយោគិនជាច្រើននាក់ ដែលមានបំណងចង់ធ្វើការវិនិយោគជាមួយនឹងក្រុមហ៊ុន។

    លោក Stéphane Bancel បានថ្លែងថា វ៉ាក់សាំងថ្មីនេះនឹងក្លាយជាជម្រើសដ៏ល្អបំផុតក្នុងទីផ្សារនៅទូទាំងពិភពលោក ព្រោះវាជាវ៉ាក់សាំងតែមួយដែលអាចការពារជំងឺបានដល់ទៅ ២ មុខ​ ហើយវាក៏នឹងក្លាយជាវ៉ាក់សាំងប្រឆាំនឹងជំងឺផ្លូវដង្ហើមដែលមានប្រសិទ្ធភាពខ្ពស់ជាងគេនិងលក់ដាច់ជាងគេផងដែរ។ អគ្គនាយកក្រុមហ៊ុន Moderna រូបនេះក៏បានឲ្យដឹងបន្ថែមទៀងផងដែរថា ក្នុងអំឡុងពេលនេះខាងក្រុមហ៊ុនរបស់លោកក៏ពុងអភិវឌ្ឍវ៉ាក់សាំងកូវីដ ១៩ ពិសេសមួយចំនួនទៀងផងដែរ ដូចជាវ៉ាក់សាំងសម្រាប់កូនក្មេងដែលមានអាយុចាប់ពី ៦ ខែ រហូតដល់ ១១ ឆ្នាំ និងថ្នាំលេបបង្ការជំងឺកូវីដ ១៩ ជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: