អន្តរជាតិ

ម្កុជរបស់ Lisa ពាក់ថតក្នុងបទ “LALISA” កំពុងលក់ដាច់ខ្លាំងនៅប្រទេសថៃ

BY
Pheakdey
September 13, 2021

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងជនជាតិថៃនិងជាសមាជិកម្នាក់ក្នុងក្រុមចម្រៀង Blackpink គឺកញ្ញា  Lisa បានបញ្ចេញនូវបទចម្រៀងទោសមួយបទមានចំណងជើងថា “LALISA” ដែលចំរៀងមួយបទនេះបានផ្ទុះការគាំទ្រយ៉ាង​ខ្លាំងពីសំណាក់ប្រិយមិត្តជាច្រើនលាននាក់នៅជុំវិញពិភពលោក។ អ្វីដែលជាចំណុចគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងបទចម្រៀងនោះគឺគេបានឃើញកញ្ញា Lisa ពាក់ម្កុជមាសដ៏ស្រស់ស្អាតមួយផងដែរ។

បើតាមសារព័ត៌មាន  Workpoint TODAY បានឲ្យដឹងថា ម្កុជមួយនោះគឺត្រូវបានរចនាឡើងដោយក្រុមហ៊ុនច្នៃម៉ូតរបស់ប្រទេសថៃ ហើយក្រោយពីបទចម្រៀង “LALISA”  ល្បីកាន់តែខ្លាំង ស្រាប់តែពេលនេះការបញ្ជាទិញម្កុជនោះក៏មានការកើនឡើងខ្ពស់ផងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា នាពេលកន្លងមកតម្រូវការទិញម្កុជដូចនេះមានតិចតួចណាស់ តែប៉ុន្មានថ្ងៃនេះម្កុជជាច្រើនត្រូវបានលក់ដាច់គ្មានសល់ ហើយជាងនេះទៅទៀតគឺនៅតាមហាងលក់គ្រឿងអលង្ការនិងវត្ថុបុរាណជាច្រើននៅក្នុងប្រទេសថៃសុទ្ធតែបានដាក់លក់ម្កុជដ៏ស្រស់ស្អាតនោះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Workpoint TODAY

 

Share This Post: