អន្តរជាតិ

អាជ្ញាធរសិង្ហបុរីចាប់ខ្លួនបុរសចិនម្នាក់ដែលក្លែងឯកសារបញ្ជាក់ថាបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ខណៈជនសង្ស័យត្រូវប្រឈមនឹងការជាប់គុក ៤ឆ្នាំនិងពិន័យជាប្រាក់មួយចំនួន

BY
Pheakdey
September 15, 2021

សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរសិង្ហបុរីបានឃាត់បុរសម្នាក់ភ្លាមៗកាលពីយប់ថ្ងៃអង្គារទី ១៤ កញ្ញាម្សិលមិញនេះ ក្រោយបុរសរូបនេះបានក្លែងឯកសារពេទ្យមួយសន្លឹកដើម្បីបញ្ជាក់ថា គាត់បានចាក់វ៉ាក់សាំងកូវីដ ១៩រួចរាល់ហើយ។ បុរសដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះថា Zhang Shaopeng អាយុ ៣០ ឆ្នាំ ជាជនជាតិចិន ដែលទទួលបានសិទ្ធទៅស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសសិង្ហបុរី។

ប្រភពខាងលើបានបន្តថា លោក Zhang Shaopeng បានក្លែងឯកសារពេទ្យមួយដែលមានចុះកាលបរិច្ឆេតនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ ដោយរូបគាត់បានបន្លំដាក់ឈ្មោះរបស់គាត់នៅឯកសារនោះ ដើម្បីបានការអនុញ្ញាតឲ្យចូលទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានមួយកន្លែង។ យ៉ាងណាក្តី បុគ្គលិកនៅក្នុងភោជនីយដ្ឋានបានមើលឃើញពីភាពមិនប្រក្រតីនៅត្រង់ចំណុចឈ្មោះរបស់គាត់នោះ ហើយគេក៏បានរាយការណ៍ជូនអាជ្ញាធរឲ្យមកឃាត់ខ្លួនរូបគាត់ភ្លាមៗតែម្តង។ ​យោងទៅតាមច្បាប់ក្នុងប្រទេសសិង្ហបុរីបុរសជនជាតិរូបនេះត្រូវប្រឈមនឹងជាប់គុករហូតដល់ ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួនទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: