ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំពូលកីឡាប្រដាល់លោក Manny Pacquiao ប្រកាសឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីនសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២

    BY Pheakdey September 20, 2021
    កំពូលកីឡាប្រដាល់លោក Manny Pacquiao ប្រកាសឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីនសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២

    ហ្វីលីពីន៖ កំពូលកីឡាប្រដាល់ហ្វីលីពីនលោក Manny Pacquiao បានប្រកាសជាធារណៈកាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ម្សិលមិញថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ លោក Manny Pacquiao បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia ថា “វាដល់ពេលវេលាហើយដែលលោកត្រូវប្រកួតប្រជែងក្នុងភាពជាអ្នកដឹកនាំម្តង ខណៈនាពេលកន្លងមកគាត់ធ្លាប់ទទួលបានជោគជ័យជាច្រើនដងមកហើយសម្រាប់ការប្រកួតនៅលើសង្វៀន”។

    គួរម្លឹកជូនថា លោក Manny Pacquiao បានចាប់ផ្តើមប្រឡូកក្នុងការងារនយោបាយនៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្នរូបលោកគឺជាសមាជិកព្រឹទ្ធសភាម្នាក់នៅក្នុងរដ្ឋាភិបាលហ្វីលីពីនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Rodrigo Duterte។ នៅក្នុងឆាកនយោបាយ លោក Manny Pacquiao ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋហ្វីលីពីនដែលជាអ្នកមានកម្រិតជីវភាពទាប ដ្បិតរូបលោកតែងគិតគូជានិច្ចអំពីកិច្ចការលើកកម្ពស់ជីវភាពពលរដ្ឋហ្វីលីពីន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: