ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឡាវសម្រេចបិទខ្ទប់រដ្ឋធានីរៀងចន្ទន៍២សប្តាហ៍និងរឹតបន្តឹងវិធានការរដ្ឋបាលក្នុងខេត្តចំនួន ៧ដែលមានហានិភ័យនៃការរាតត្បាតកូវីដ ១៩

    BY Pheakdey September 21, 2021
    ឡាវសម្រេចបិទខ្ទប់រដ្ឋធានីរៀងចន្ទន៍២សប្តាហ៍និងរឹតបន្តឹងវិធានការរដ្ឋបាលក្នុងខេត្តចំនួន ៧ដែលមានហានិភ័យនៃការរាតត្បាតកូវីដ ១៩

    ឡាវ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសឡាវបានសម្រេចបិទខ្ទប់រដ្ឋធានីរៀងចន្ទន៍រយៈពេល ២សប្តាហ៍​ ក្រោយអាជ្ញាធរសុខាភិបាលឡាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងសហគមន៍ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺកាលពីថ្ងៃអាទិត្យកន្លងទៅនេះឡាវបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ៤៦៧នាក់ក្នុងមួយថ្ងៃ។ វិធានការបិទខ្ទប់រដ្ឋធានីនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃចន្ទ ទី ២០ កញ្ញាតទៅ ខណៈខេត្តចំនួន ៧ ផ្សេងទៀតដែលមានហានិភ័យនៃការរាត្បាតជំងឺកូវីដ ១៩ ដែរនោះក៏ត្រូវអនុវត្តវិធានការរឹតបន្តឹងមួយចំនួនរយៈពេល ២ សប្តាហ៍ដូចគ្នាផងដែរ។

    ប្រភពខាងលើបានបន្តថា សម្រាប់នៅក្នុងរដ្ឋធានីវៀងចន្ទន៍ពលរដ្ឋត្រូវអនុញ្ញាតឲ្យធ្វើដំណើរចេញក្រៅផ្ទះតែក្នុងពេលមានភារកិច្ចចាំបាច់ប៉ុណ្ណោះដូចជាទៅទិញអាហារ និងថ្នាំពេទ្យជាដើម ហើយអ្នកដែលហ៊ានធ្វើសកម្មភាពផ្ទុយពីការណែនាំរបស់អាជ្ញាធរនឹងត្រូវពិន័យជាប្រាក់ចំនួន ៣លានគីប (៣១០ ដុល្លារអាមេរិក)។ ដោយឡែកសម្រាប់នៅក្នុងខេត្តចំនួន ៧ផ្សេងទៀតវិញគឺត្រូវរឹតបន្តឹងការធ្វើដំណើរឆ្លងខេត្ត ដោយអ្នកធ្វើដំណើរឆ្លងខេត្តទាំងនេះត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះឡាវបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជិត ២ម៉ឺននាក់ និងស្លាប់ចំនួន ១៦នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: