ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបានបង្ហាញថា កូវីដ ១៩បានធ្វើឲ្យអាយុជាមធ្យមរបស់មនុស្សម្នាក់ៗធ្លាក់ចុះច្រើនបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២មក

    BY Pheakdey September 27, 2021
    ការសិក្សាបានបង្ហាញថា កូវីដ ១៩បានធ្វើឲ្យអាយុជាមធ្យមរបស់មនុស្សម្នាក់ៗធ្លាក់ចុះច្រើនបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២មក

    ការសិក្សាមួយបានរកឃើញថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យអាយុជាមធ្យមរបស់មនុស្សម្នាក់ៗថយចុះយ៉ាងច្រើន ពោលគឺថយចុះក្នុងចំនួនច្រើនបំផុតបើរាប់ចាប់តាំងពីពេលកើតមានសង្គ្រាមលោកលើកទី ២មក។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន ២៩ផ្សេងគ្នា ដែលរួមមានទាំងសហរដ្ឋអាមេរិក ឈីលី និងបណ្តប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបផងដែរ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាយុជាមធ្យមរបស់ប្រជាពលរដ្ឋក្នុងប្រទេសចំនួន ២៧ ក្នុងចំណោមប្រទេសទាំង ២៩ ខាងលើនេះគឺសុទ្ធតែបានធ្លាក់ចុះ ខណៈនៅក្នុងនោះអាយុជាមធ្យមរបស់ពលរដ្ឋក្នុងប្រទេសចំនួន ២២ គឺបានធ្លាក់ចុះចំនួន ៦ខែដូចគ្នា។

    ដោយឡែកសម្រាប់សហរដ្ឋអាមេរិកហាក់មានការធ្លាក់ចុះខ្ពស់ជាងគេ ដោយការសិក្សាបានបង្ហាញថាអាយុជាមធ្យមរបស់ពលរដ្ឋអាមេរិកជាបុរសបានថយចុះរហូតដល់ជាង ២ឆ្នាំឯណោះ បើគិតត្រឹមឆ្នាំ ២០២០នេះ។ ការសិក្សាដែលបានចេញផ្សាយដោយសាកលវិទ្យាល័យ Oxford នេះបានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុដែលធ្វើឲ្យមានការថយចុះច្រើននូវអាយុជាមធ្យមរបស់ពលរដ្ឋក្នុងប្រទេសនីមួយៗគឺដោយសាប្រទេសទាំងនោះមានអាត្រាអ្នកស្លាប់ដោយជំងឺកូវីដ ១៩ច្រើន ខណៈវិធីនៃការសិក្សារកអាយុជាមធ្យមគឺត្រូវធ្វើឡើងដោយផ្អែកលើចំនួនអ្នកស្លាប់សរុបធៀបជាមួយនិងចំនួនមនុស្សដែលនៅរស់និងរយៈពេលនៃការរស់នៅរបស់ពួកគាត់រហូតដល់ពេលស្លាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

     

    Share This Post: