គ្រាន់តែ iPhone 13 ដាក់លក់ភ្លាម ពលរដ្ឋចិនរាប់ពាន់នាក់សម្រុកប្រជៀតគ្នាចាំទិញ រហូតដល់ត្រូវបិទហាងបណ្តោះអាសន្ន ដោយសារមនុស្សច្រើនពេក (មានវីដេអូ)
ចិន៖ ទូរស័ព្ទ iPhone 13 គឺជាម៉ូឌែលទូរស័ព្ទទំនើបចុងក្រោយបំផុតមួយដែលមនុស្សរាប់លាននាក់នៅនៅជុំវិញពិភពលោកស្រលាញ់ និងចង់ប្រើប្រាស់វាជាខ្លាំង។ កាលពីពាក់កណ្តាលខែកញ្ញានេះ ក្រុមហ៊ុន Apple បានប្រកាសចេញលក់ទូរស័ព្ទម៉ូឌែលចុងក្រោយនេះជាផ្លូវការហើយសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក ហើយការចែកចាយបន្តទៅកាន់បណ្តាប្រទេសផ្សេងៗទៀតអាចយូរជាងនេះបន្តិច ដ្បិតគេត្រូវការពេលវេលាច្រើនសម្រាប់ធ្វើការដឹកជញ្ជូន។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post បានឲ្យដឹងថា iPhone 13 បានបង្ហាញវត្តមានជាផ្លូវការហើយសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន ហើយសម្រាប់ការដាក់លក់នៅក្នុងថ្ងៃដំបូងនោះគឺគេបានប្រទះឃើញមានពលរដ្ឋចិនរាប់ពាន់នាក់បាននាំគ្នាសម្រុកប្រជ្រៀតទៅទិញយ៉ាងអន្ទះសាជាទីបំផុត ព្រោះតែពួកគេរង់ចាំទូរស័ព្ទម៉ូឌែលនេះជាយូរមកហើយ។
យ៉ាងណាក្តី ការបើកលក់ថ្ងៃទី ១ នៅក្នុងប្រទេសចិនហាក់មិនបានប្រព្រឹត្តិទៅដោយរលូនឡើយ ព្រោះដោយសាមានអតិថិជនច្រើនខ្លាំងពេកលក់មិនទាន់ ខាងហាងក៏សម្រេចផ្អាកការលក់តែម្តងនិងប្រាប់ឲ្យអតិថិជនត្រូវមកទិញនៅថ្ងៃបន្ទាប់ទៀត ដើម្បីទុកពេលឲ្យហាងអាចរៀបចំការលក់ឲ្យបានរលូនជាងនេះ។ លោកអ្នកអាចទស្សនាសកម្មភាពដែលពលរដ្ឋចិនសម្រុកទៅទិញទូរស័ព្ទ iPhone 13 ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post