ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះបានឆក់យកជីវិតពលរដ្ឋថៃ ៦នាក់, ២នាក់បាត់ខ្លួន និងរាប់ម៉ឺននាក់ផ្សេងទៀតកំពុងប្រឈមនឹងគ្រោះថ្នាក់

    BY Pheakdey September 29, 2021
    ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះបានឆក់យកជីវិតពលរដ្ឋថៃ ៦នាក់, ២នាក់បាត់ខ្លួន និងរាប់ម៉ឺននាក់ផ្សេងទៀតកំពុងប្រឈមនឹងគ្រោះថ្នាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា គិតត្រឹមពេលនេះជំនន់ទឹកភ្លៀងនៅក្នុងប្រទេសថៃបានឆក់យកជីវិតប្រជាពលរដ្ឋចំនួន ៦ នាក់ហើយ ខណៈពលរដ្ឋចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួនដោយពុំមានតម្រុយនៃការឃើញទាល់តែសោះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីមានអ្នកស្លាប់និងបាត់ខ្លួនក៏នៅមានប្រជាពលរដ្ឋចំនួន ៧១,០៩៦គ្រួសារផ្សេងទៀត ដែលស្ថិតនៅក្នុងខេត្តចំនួន ៣០ផ្សេងគ្នាកំពុងរស់នៅក្រោមការគំរាមគំហែងយ៉ាងខ្លាំងពីទឹកជំនន់ដ៏ឆាប់រហ័សនេះផងដែរ។

    បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហ្តរាយថៃបានឲ្យដឹងថា ទឹកជំនន់បានបង្កឡើងដោយសាប្រទេសថៃបានរងនូវសម្ពាធខ្យល់ព្យុះចំនួន ៥ បន្តបន្ទាប់គ្នា ដែលបង្កឲ្យមានទឹកភ្លៀងយ៉ាងច្រើនជនលិចយ៉ាងឆាប់រហ័សនៅក្នុងខេត្តក្នុងភាគខាងជើងប្រទេសថៃ។ ខេត្តដែលកំពុងប្រឈមនឹងហានិភ័យនៃទឹកជំនន់នោះរួមមានខេត្ត Chiang Mai, Lamphun, Lampang, Tak, Sukhothai, Phitsanulok, Phetchabun, Phichit, Kamphaeng Phet, Loei, Khon Kaen, Chaiyaphum, Yasothon, Nakhon Ratchasima, Buri Ram, Surin, Si Sa Ket, Ubon Ratchathani, Prachin Buri, Sa Kaeo, Chanthaburi, Nakhon Sawan, Uthai Thani, Chai Nat, Lop Buri, Suphan Buri, Sing Buri, Ang Thong, Ayutthaya និងខេត្ត Nakhon Pathom៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

     

     

    Share This Post: