ទាំងនេះជាដំណោះស្រាយល្អៗមួយចំនួនសម្រាប់អ្នកដែលកើតមានបញ្ហាបាត់បង់ក្លិន ក្រោយពេលជាសះស្បើយពីជំងឺកូវីដ ១៩រួច
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ រួចហើយអាចនៅបន្តមានបញ្ហាសុខភាពផ្សេងៗមួយចំនួនទៀតក្នុងរយៈពេលយូរ ហើយក្នុងនោះមានក្រុមអ្នកជំងឺជាង ៥០% ត្រូវប្រឈមនឹងបញ្ហាមួយគឺបាត់បង់សមត្ថភាពនៃការស្រងក្លិន ឬនិយាយឲ្យស្រួលយល់គឺច្រមុះរបស់ពួកគាត់ហិតលែងដឹងក្លិននៃអាហារ ភេសជ្ជៈ និងវត្ថុមួយចំនួនផងដែរ។ សម្រាប់ក្រុមអ្នកជំនាញបានពន្យល់ថា បញ្ហាបាត់បង់សមត្ថភាពនៃការស្រងក្លិននេះបានកើតឡើងដោយសាច្រមុះបានរងនូវការវាយប្រហារដោយមេរោគខ្លាំងពេលរហូតត្រូវដំណើរការខុសប្រក្រតី។ ជុំវិញបញ្ហានេះផងដែរក្រុមអ្នកជំនាញបានផ្តល់នូវដំណោះស្រាយមួយចំនួនដែលជំងឺគួរធ្វើដើម្បីឆាប់ឲ្យច្រមុះរបស់ពួកញគេវិលមករកភាពធម្មតាវិញមានដូចជា៖

-បន្តក់វីតាមីន A ចូលទៅក្នុងច្រមុះដោយផ្ទាល់ (ប្រឹក្សាជាមួយវេជ្ជបណ្ឌិតក្នុងការជ្រើសប្រភេទវីតាមីន)
-ព្យាយាមចេញទៅដកដង្ហើមវែងៗនៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ
-ប្រើប្រាស់ស្រ្ពាយបាញ់ច្រមុះ (ជ្រើសរើសស្ព្រាយសម្រាប់ព្យាបាលបញ្ហារលាកច្រមុះ)
-ព្យាយាមច្របាញ់ក្រូចឆ្មាទៅលើអាហារដែលលោកអ្នកត្រូវទទួលទាន
-ព្យាយាមញ៉ាំប៉េងប៉ោះ ផ្សិត ទឹកប៉េងប៉ោះ និងទឹកសណ្តែកឲ្យបានច្រើន
-ព្យាយាមសាកល្បងហិតក្លិនរបស់អាហារឬរបស់ផ្សេងៗឲ្យបានច្រើន ដើម្បីឲ្យច្រមុះឆាប់ស៊ាំជាមួយនឹងក្លិនទាំងនោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail