ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកសុខាភិបាលម៉ាឡេស៊ីម្នាក់ត្រូវបញ្ឈប់ពីការងារភ្លាមៗ ក្រោយគេប្រទះឃើញគាត់ចាក់វ៉ាក់សាំងកូវីដដែលមានតែសឺរ៉ាំងទទេទៅកាន់កូនក្មេងអាយុ ១២ម្នាក់

    BY Pheakdey October 4, 2021
    បុគ្គលិកសុខាភិបាលម៉ាឡេស៊ីម្នាក់ត្រូវបញ្ឈប់ពីការងារភ្លាមៗ ក្រោយគេប្រទះឃើញគាត់ចាក់វ៉ាក់សាំងកូវីដដែលមានតែសឺរ៉ាំងទទេទៅកាន់កូនក្មេងអាយុ ១២ម្នាក់

    ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចបញ្ឈប់បុគ្គលិកសុខាភិបាលម្នាក់ពីការងារជាបន្ទាន់​ ក្រោយអាជ្ញាធរបានរកឃើលញថា បុគ្គលិកសុខាភិបាលរូបនោះបានយកតែសឺរ៉ាំងទទេទៅចាក់ឲ្យក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ជំនួសឲ្យវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងសាកលវិទ្យាល័យម៉ាឡេស៊ី ដែលស្ថិតនៅក្នុងទីក្រុងកូឡាំឡាពួរ ប្រទេសម៉ាឡេស៊ី  ហើយមណ្ឌលមួយនេះគឺជាកន្លែងចាក់វ៉ាក់សាំងសម្រាប់តែកុមារប៉ុណ្ណោះ ខណៈឪពុកម្តាយឬអាណាព្យាបាលដែលបានជូនកុមារមកចាក់វ៉ាក់សាំងមិនត្រូវបានគេអនុញ្ញាតឲ្យចូលដល់កន្លែងចាក់វ៉ាក់សាំងផ្ទាល់ឡើយដើម្បីកាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើន។

    យោងតាមវីដេអូដែលគេជាភស្តុតាំងនៃសកម្មភាពខាងលើនេះបានបង្ហាញថា មុនដំបូងឡើយគេបានឃើញស្រ្តីជាបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តម្នាក់បានឡើងសឺរ៉ាំងមួយដែលមានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងនោះ​ ហើយបន្តិចក្រោមគាត់ក៏បានដាក់សឺរ៉ាំងនោះចុះវិញនិងបានយកសឺរ៉ាំងមួយផ្សេងទៀតទៅឲ្យក្មេងប្រុសម្នាក់ ដែលនៅក្នុងសឺរ៉ាំងនោះគឺគ្មានវ៉ាក់សាំងទាល់តែសោះ។ សម្រាប់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានលើកឡើងថា បញ្ហានេះបានកើតឡើងដោយសាភាពខ្ជីខ្ជារបស់បុគ្គលិកសុខាភិបាល ខណៈក្រុមអ្នកជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះជាបន្តទៀតផងដែរ ក្រែងបុគ្គលិកសុខាភិបាលរូបនោះមានចេតនាអ្វីផ្សេងនិងចង់ដឹងច្បាស់ថា តើគាត់បានធ្វើសកម្មភាពខុសប្រក្រតីប៉ុន្មានដងហើយ។ ក្រោយកើតមានបញ្ហាអសកម្មនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានសម្រេចធ្វើការផ្លាស់ប្តូរវិធានការមួយផងដែរ ដោយអនុញ្ញាតឲ្យមានម្តាយឬឪពុកឬអាណាព្យាបាលរបស់កុមារម្នាក់អាចចូលមកមើលកូនៗរបស់គាត់ចាក់វ៉ាក់សាំងដល់ក្នុងក​ន្លែងចាក់វ៉ាក់សាំងផ្ទាល់តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: