ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាងកាហ្វេមួយកន្លែងដែលមានលេងហ្គេមដូចក្នុងរឿង “Squid Game” កំពុងល្បីខ្លាំងនៅឥណ្ឌូនេស៊ី

    BY Pheakdey October 18, 2021
    ហាងកាហ្វេមួយកន្លែងដែលមានលេងហ្គេមដូចក្នុងរឿង “Squid Game” កំពុងល្បីខ្លាំងនៅឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា មានហាងកាហ្វេមួយកន្លែងដែលបានយកសកម្មភាពនៃការលេងហ្គេមមរណក្នុងរឿង “Squid Game” ទៅអនុវត្តផ្ទាល់នៅក្នុងហាងជាមួយនិងក្រុមអតិថិជននោះកំពុងទទួលបានការអារម្មណ៍យ៉ាងខ្លាំងនិងលក់ដាច់បំផុត រហូតមានសារព័ត៌អន្តរជាតិជាច្រើនបានសម្រេចចុះផ្សាយអត្ថបទអំពីហាងកាហ្វេនោះទៀតផង។ ហាងកាហ្វេដែលមានបុគ្គលិកបម្រើការងារស្លៀកពាក់ឈុតដូចតួសម្តែងក្នុងគ្រឿង“Squid Game” និងមានកាន់កាំភ្លើងជ័រពេញដៃផងនោះមានឈ្មោះថា “Strawberry Cafe” មានទីទាំងស្ថិតនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។

    បើតាមលោក Putra Priyadi អាយុ ៣៩ឆ្នាំ ដែលជាម្ចាស់ហាងកាហ្វេមួយនេះបានប្រាប់ឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យហាងកាហ្វេរបស់គាត់ស្ទើរតែបិទទ្វារទៅហើយ តែយ៉ាងណាក្តីក្រោយពេលគាត់បង្កើតឲ្យមានកម្មវិធីលេងហ្គេម “Red Light, Green Light”​ ដែលបានចម្លងចេញពីផ្នែកមួយនៃរឿង “Squid Game” នោះ ហាងកាហ្វេរបស់គាត់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចំនួនភ្ញៀវក៏បានកើនឡើងជាបន្តបន្ទាប់ដោយក្នុងមួយថ្ងៃហាងកាហ្វេរបស់គាត់អាចទទួលបានអតិថិជនថ្មីរហូតដល់ជាង ២០០នាក់ឯណោះ។ ម្ចាស់ហាងកាហ្វេរូបនេះបានបន្តថា អតិថិជនដែលបានមកដល់ហាងរបស់គាត់តែងទទួលបានភាពរីករាយជាខ្លាំងពេលបានលេងហ្គេមម្តងៗ តែយ៉ាងណាក្តីអ្នកដែលបានឈ្នះការលេងហ្គេមនឹងមិនទទួលបានរង្វាន់ធំដុំដូចនៅក្នុងរឿងឡើយ ដោយនៅក្នុងសាច់រឿងពិតប្រាកដប្រាក់រង្វាន់នៃការហ្គេមមានរហូតដល់ ៤៥,៦ ពាន់លានវ៉ុន (៣៨លានដុល្លារ ) ឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: