ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃសម្រេចដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដតាម Online ដោយឧបករណ៍មួយមានតម្លៃត្រឹម ៤០បាត

    BY Pheakdey October 20, 2021
    អាជ្ញាធរថៃសម្រេចដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដតាម Online ដោយឧបករណ៍មួយមានតម្លៃត្រឹម ៤០បាត

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានសម្រេចដាក់លក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាម Online ជាផ្លូវការហើយ ដោយឧបករណ៍ធ្វើតេស្តមួយនឹងត្រូវដាក់លក់ក្នុងតម្លៃ ៤០បាត (៤,៨០០ រៀល)។ ក្នុងដំណាក់កាលដំបូងនេះអាជ្ញាធរថៃនឹងសាកល្បងលក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាម Online ក្នុងពេលវេលាជាក់លាក់និងមានចំនួនកំណត់មួយ ពោលគឺគេអាចរកទិញបានចាប់ពីថ្ងៃទី ២០-២៦ ខែតុលា ក្នុងចំនួនកំណត់ ៣០០ ប្រអប់ក្នុងមួយថ្ងៃ ហើយគេហទំព័រសម្រាប់ដាក់លក់នោះគឺ gpoplanet.com។

    គួររម្លឹកថា ក្រៅតែពីសម្រេចដាក់់លក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩  តាម Online កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរសុខាភិបាលថៃក៏បានដាក់លក់នូវឧបករណ៍ធ្វើតេស្តចំនួន ២លានគ្រឿងនៅតាមសាខារបស់រដ្ឋបាលផ្នែកចំណីអាហារនិងឱសថចំនួន ៨កន្លែងផ្សេងគ្នានៅក្នុងទីក្រុងបាងកកផងដែរ ដើម្បីផ្តល់ភាពស្រួលដល់ពលរដ្ឋថៃទិញយកទៅប្រើប្រាស់នៅផ្ទះដោយខ្លួនឯង ។ សូមបញ្ជាក់ថា នាពេលកន្លងមកឧបករណ៍តេស្តកូវីដ ១៩ មានលក់តែនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកសុខភាពធំៗប៉ុណ្ណោះ ខណៈតម្លៃរបស់វិញគឺ ៧០បាត (៨,៥០០រៀល) សម្រាប់ឧបករណ៍មួយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: