សង្គម

អាជ្ញាធរអប្សរា ខេត្តសៀមរាប ហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋទិញដីពុះឡូតិ៍នៅតំបន់នេះឡើយ

BY
Khmernote Media
October 4, 2018

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញសង្គម ទាក់ទងនឹងការប្រកាសលក់ដីធ្លីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ (តំបន់១ និងតំបន់២) ដែលទង្វើនេះផ្ទុយនឹងច្បាប់។ អាជ្ញាធរអប្សរាបានបញ្ជាក់យ៉ាងច្បាស់ថា តំបន់រមណីយដ្ឋានអង្គរ (តំបន់១ និងតំបន់២) ជាប្រភេទដីសាធារណៈរបស់រដ្ឋ ហើយត្រូវបានហាមឃាត់លើសកម្មភាពទិញ-លក់ជួញដូរនានា ហើយរាល់ការសាងសង់ទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរអប្សរា ទើបអាចសាងសង់បានផងដែរ។

ទាក់ទងនឹងករណីនេះ អាជ្ញាធរអប្សរានឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលនៅតែបន្តផ្សព្វផ្សាយភូតកុហកសាធារណជនក្នុងគោលបំណងកេងចំណេញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ៕

អត្ថបទ៖ សេម

Share This Post: