ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញថៃអះអាងថា មេរោគ Delta Plus អាចចម្លងខ្លាំងជាងមេរោគ Delta រហូតដល់ទៅ ១៥%

    BY Pheakdey October 27, 2021
    អ្នកជំនាញថៃអះអាងថា មេរោគ Delta Plus អាចចម្លងខ្លាំងជាងមេរោគ Delta រហូតដល់ទៅ ១៥%

    ថៃ៖ អ្នកជំនាញថៃបានអះអាងថា មេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta Plus គឺមានលទ្ធភាពនៃការចម្លងខ្លាំងជាងមេរោគប្រភេទ Delta រហូតដល់ទៅ ១៥% ខណៈអាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះនៅក្នុងសហគមន៍ចំនួន ១ករណីរួចទៅហើយកាលពីថ្ងៃម្សិលមិញនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា​  អ្នកជំនាញថៃដែលបានធ្វើការអះអាងខាងលើនេះគឺលោកវេជ្ជ​បណ្ឌិត Chalermchai ដែលជាអនុប្រធានគណៈកម្មាធិការសុខភាពននៃព្រឹទ្ធសភាថៃ។

    បើតាមលោកវេជ្ជ​បណ្ឌិត Chalermchai បានបញ្ជាក់បន្ថែមថា ការរកឃើញករណីទី ១នៃការឆ្លងមេរោគ Delta Plus​​ នៅក្នុងសហគមន៍ក៏បានបង្កើតជាក្តីបារម្ភថ្មីមួយចំពោះអាជ្ញាធរថៃផងដែរ ព្រោះបើមេរោគប្រភេទនេះបន្តរាតត្បាតច្រើនករណីបន្ថែមទៀតគឺគេនឹងពិបាកទប់ទល់ជាមួយវាខ្លាំងណាស់។ គួរបញ្ជាក់ថា មេរោគកូវីដ ១៩ ប្រភេទ Delta Plus​​ បានកំពុងតែមានវត្តមាននៅក្នុងបណ្តាប្រទេសធំៗមួយចំនួនរួចហើយ ខណៈគិតត្រឹមពេលបច្ចុប្បន្ននេះប្រទេសអង់គ្លេសហាក់មានការរាតត្បាតមេរោគប្រភេទនេះច្រើនជាងគេ​ ពោលគឺ ៦%នៃការឆ្លងជំងឺកូវីដ ១៩ ថ្មីនៅអង់គ្លេសគឺជាមេរោគ Delta Plus​​៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

     

     

    Share This Post: