ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមនិសិ្សតចិនប្តឹងក្រុមហ៊ុន Apple ក្រោយពួកគេទិញទូរស័ព្ទ iPhone 12 ដោយគ្មានដុំសាកថ្ម

    BY Pheakdey October 28, 2021
    ក្រុមនិសិ្សតចិនប្តឹងក្រុមហ៊ុន Apple ក្រោយពួកគេទិញទូរស័ព្ទ iPhone 12 ដោយគ្មានដុំសាកថ្ម

    ចិន៖ ក្រុមនិសិ្សតនៅក្នុងប្រទេសចិនមួយចំនួនបានដាក់ពាក្យប្តឹងក្រុមហ៊ុន​ Apple ទៅកាន់តុលាការ ក្រោយពួកគេបានទិញទូរស័ព្ទ iPhone 12 ដោយគ្មានដុំសម្រាប់សាកថ្ម។ នៅក្នុងពាក្យបណ្តឹងរបស់ក្រុមនិស្សិតទាំងនេះបានបញ្ជាក់ថា ពេលទៅទិញទូរស័ព្ទគឺពួកគេរំពឹងថា​នឹងទទួលបានទាំងទូរស័ព្ទ​ ខ្សែសម្រាប់សាកថ្ម និងដុំសម្រាប់សាកថ្មស្របតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន តែជាក់ស្តែងនៅក្នុងប្រអប់ទូរស័ព្ទនោះគឺមានតែខ្សែសាកថ្ម USB-C ប៉ុណ្ណោះ ដូចនេះពួកគេមិនអាចបញ្ចូលថ្មទូរស័ព្ទបានឡើយ។

    នៅក្នុងពាក្យបណ្តឹងនោះក្រុមនិស្សិតចិននោះគឺពួកគេបានទាមទារឲ្យក្រុមហ៊ុន Apple ត្រូវសងជំងឺចិត្តដល់ពួកគេ ដ្បិតពួកគេត្រូវចំំណាយលុយចំនួន ១៦ដុល្លារបន្ថែមទៀតដើម្បីទិញដុំសាកថ្មយកទៅប្រើប្រាស់។ ឆ្លើយតបចំពោះបញ្ហានេះក្រុមហ៊ុន Apple ប្រាប់ទៅកាន់តុលាការក្រុងប៉េកាំងថា ការមិនបញ្ចូលដុំសាកថ្មនៅក្នុងប្រអប់ទូរស័ព្ទគឺជាជម្រើសមួយ ដែលក្រុមហ៊ុនបានដាក់ចេញដោយគោរពតាមគោលការណ៍កាត់បន្ថយកាកសំណល់អេឡិចត្រូនិច ហើយជម្រើសនេះគឺល្អបំផុតសម្រាប់អតិថិជនចាស់របស់ក្រុមហ៊ុនព្រោះពួកគេអាចទិញទូរស័ព្ទ iPhone ថ្មី ដោយបន្តប្រើជាមួយដុំសាកថ្មរបស់ទូរស័ព្ទចាស់បាន។ រហូតមកទល់នឹងពេលនេះរឿងចម្រូងចម្រាសមួយនេះនៅបន្តក្នុងការស៊ើបអង្កេតនៅឡើយ​ ហើយគេនៅមិនដឹងទាន់ច្បាស់ថា នៅទីបញ្ចប់ក្រុមហ៊ុន iPhone នឹងត្រូវជំងឺចិត្តទៅកាន់ក្រុមនិស្សិតចិន ឬក្រុមហ៊ុនអាចឈ្នះក្តីដោយផ្អែកលើគោលការណ៍លក់ទូរស័ព្ទមិនបញ្ចូលដុំសាកថ្មរបស់ខ្លួននោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ engadget

    Share This Post: