ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីសម្រេចទិញវ៉ាក់សាំង Pfizer សម្រាប់ចាក់ជូនពលរដ្ឋវ័យក្មេងអាយុពី ៥ដល់១១ឆ្នាំ

    BY Pheakdey October 30, 2021
    ម៉ាឡេស៊ីសម្រេចទិញវ៉ាក់សាំង Pfizer សម្រាប់ចាក់ជូនពលរដ្ឋវ័យក្មេងអាយុពី ៥ដល់១១ឆ្នាំ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី២៩ ខែតុលា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានសម្រេចជាផ្លូវការហើយថា នឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនពលរដ្ឋវ័យក្មេងរបស់ខ្លួនដែលមានអាយុចាប់ពី ៥ ដល់ ១១ឆ្នាំ។ ការសម្រេចរបស់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីននៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយអ្នកជំនាញមកពីរដ្ឋបាលផ្នែកចំណីនិងឱសថអាមេរិកបានផ្តល់ដំបូន្មានជាជាសកលថា ការប្រើប្រាស់វ៉ាក់សាំង Pfizer ចំពោះក្រុមពលវ័យក្មេងគឺជាជម្រើសល្អបំផុត ព្រោះវ៉ាក់សាំងប្រភេទនេះអាចការពារពលរដ្ឋវ័យក្មេងពីមេរោគកូវីដ ១៩ ប្រភេទ Delta បានយ៉ាងមានប្រសិទ្ធភាព។​

    គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនបានចំនួនជាង ៧៤%ហើយ នៃចំនួនពលរដ្ឋសរុបចំនួន ៣២,៣៧ លាននាក់។ ដោយឡែកសម្រាប់អ្នកជំងឺកូវីដ ១៩ វិញគិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរកឃើអ្នកឆ្លងសរុបចំនួនជាង ២,៤លាននាក់ និងស្លាប់សរុបជាង ២៨ម៉ឺននាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: