ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនសម្រេចលុបចោលជើងហោះហើររាប់រយជាបន្ទាន់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩

    BY Pheakdey October 30, 2021
    ចិនសម្រេចលុបចោលជើងហោះហើររាប់រយជាបន្ទាន់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩

    ចិន៖ ជើងហោះហើររាប់រយនៅក្នុងប្រទេសចិនត្រូវបានលុបចោលជាបន្ទាន់កាលពីថ្ងៃសុក្រ ទី២៩ ខែតុលា ម្សិលមិញនេះ​ ក្រោយអាជ្ញាធរចិនសម្រេចដាក់ចេញវិធានការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ បើតាមការបញ្ជាក់នៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia  បានឲ្យដឹងថា ម្សិលមិញនេះប្រលានយន្តហោះក្នុងទីក្រុងប៉េកាំងបានសម្រេចបិទការហោះហើយចេញចូលក្នុងស្រុកទាំងស្រុងតែម្តង ក្រោយអាជ្ញាធរចិនសម្រេចរឹតបន្តឹងការធ្វើដំណើរចេញចូលក្នុងទីក្រុងដ៏ធំមួយនេះ ហើយជាងនេះទៅទៀតអាជ្ញាធរចិនក៏កំពុងពិចារណាអំពីជម្រើសបិទខ្ទប់ទីក្រុងដែលមានពលរដ្ឋរស់នៅជាង ២០លាននាក់នេះតែស្រុងផងដែរ ប្រសិនបើចាំបាច់។

    គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ ១៩ ថ្មីនៅក្នុងប្រទេសចិនហាក់មិនច្រើននោះទេ ដោយថ្ងៃសុក្រម្សិលមិញនេះ ចិនបានរកឃើញអ្នកឆ្លងនៅក្នុងសហគមន៍ថ្មីត្រឹម ៤៨នាក់ ហើយបើគិតត្រឹមមួយសប្តាហ៍កន្លងមកនេះតួលេខអ្នកឆ្លងថ្មីមានមិនដល់ ២៥០នាក់ផង។​ តែយ៉ាងណាក្តី ចិនបានដាក់ចេញនូវវិធានការតឹងរឹងជាច្រើនដើម្បីទប់ស្កាត់ការចម្លងថ្មីឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ឬកម្រិតសូន្រតែម្តង​ ព្រោះថានៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ ចិននឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង ហើយព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះនឹងមានការចូលរួមពីសំណាក់ក្រុមកីឡាករនិងក្រុមការងារមកពីប្រទេសផ្សេងៗជុំវិញពិភពលោកជាច្រើននាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: