អន្តរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨,១៦៥នាក់ និងមរណភាពចំនួន ៥៥នាក់បន្ថែមទៀត
BY Pheakdey
November 1, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី១ ខែវិច្ឆិកា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៨,១៦៥ នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៥៥នាក់។
![]()
ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មី កាលពីថ្ងៃអាទិត្យ ទី៣១ ខែ តុលាម្សិលមិញនេះក៏មានអ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេសថៃចំនួន ៩,៥៧៤នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០%និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះជាធម្មតាវិញផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ១,៩ លាននាក់ និងស្លាប់សរុបជាង ១៩ ម៉ឺននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍