មន្ត្រីពន្ធនាគារសិង្ហបុរី ២រូបត្រូវបញ្ឈប់ពីការងារហើយប្រឈមនឹងជាប់គុក ២ឆ្នាំ ក្រោយយកព័ត៌មានសម្ងាត់របស់អ្នកទោសមួយចំនួនទៅប្រាប់អ្នកទោសផ្សេងទៀត
សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា តុលាការសិង្ហបុរីបានសម្រចចោទប្រកាន់មន្ត្រីពន្ធនាគារចំនួន ២ រូបថាបានប្រព្រឹត្តិបទល្មើស បន្ទាប់ពីពួកគាត់បានយកព័ត៌ផ្ទាល់ខ្លួនរបស់អ្នកទោសមួយចំនួនទៅប្រាប់អ្នកទោសម្នាក់ផ្សេងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរឃុំឃាំង Tanah Merah កាលពីអំឡុងខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ តែការសម្រេចចោទប្រកាន់របស់តុលាការសិង្ហបុរីទើបត្រូវបានធ្វើឡើងនៅក្នុងថ្ងៃចន្ទ ទី១ ខែវិច្ឆិកានេះ។ អតីតមន្តី្រពន្ធនាការចំនួន ២រូប ដែលបានប្រព្រឹត្តិបទល្មើសនោះមានឈ្មោះ Muhammad Zul Helmy Abdul Latip អាយុ ៣៣ឆ្នាំ ម្នាក់ទៀតឈ្មោះ Muhammad Fattahullah Mohd Nordin អាយុ ៣៧ ឆ្នាំ ខណៈអ្នកទោសដែលបានទទួលព័ត៌មានផ្ទាល់របស់អ្នកទោសផ្សេងទៀតនោះមានឈ្មោះថា Karim Mohamed Kuppai Khan អាយុ ៣៥ ឆ្នាំ។

ប្រភពខាងលើបានបន្តថា ព័ត៌មានដែលអ្នកទោសឈ្មោះ Karim Mohamed Kuppai Khan បានទទួលពីមន្ត្រីពន្ធនាគារនោះមានដូចជា អាយុ អាសយដ្ឋាន ប្រភេទបទល្មើស និងមធ្យោបាយទាក់ទាក់ទងទៅកាន់សាច់ញាតិរបស់អ្នកទោសមួយចំនួន ដែលយោងទៅតាមច្បាប់ព័ត៌មានទាំងនេះត្រូវចាត់ទុកជាព័ត៌មានសម្ងាត់របស់អ្នកទោសម្នាក់ៗ។ ក្រោយដឹងពីប្រវត្តិរបស់អ្នកទោសមួយចំនួនហើយ អ្នកទោស Karim Mohamed Kuppai Khan ក៏ធ្លាប់បានគំរាមគំហែងអ្នកទោសទាំងនោះនិងសាច់ញាតិរបស់ពួកគេផងដែរ ក្នុងអំឡុងពេលដែលក្រុមសាច់ញាតិទាំងនោះទៅសួរសុខទុកអ្នកទោសដល់ក្នុងពន្ធនាគារ។ យោងទៅតាមច្បាប់ក្នុងប្រទេសសិង្ហបុរីគឺ អ្នកទោស Karim Mohamed Kuppai Khan នឹងត្រូវផ្តន្ទារទោសឲ្យជាប់គុនបន្ថែមទៀត មន្ត្រីពន្ធនាគារចំនួន ២រូបនោះត្រូវប្រឈមនឹងការពិន័យជាប្រាក់មួយចំនួន និងទទួលទោសជាប់គុករហូតដល់ ២ ឆ្នាំផងដែរ ខណៈពួកគាត់ត្រូវបានគេបញ្ឈប់ពីការងារជាមន្ត្រីពន្ធនាគារតាំងពីថ្ងៃដែលអាជ្ញាធរសិង្ហបុរីរកឃើញថាបានប្រព្រឹត្តិបទល្មើសម្លេះ៕

រូបតំណាង
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia