ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Apple សម្រេចកាត់បន្ថយការផលិត iPad ជាច្រើនគ្រឿង ដើម្បីទុកបន្ទះឈីបសម្រាប់ផលិត iPhone 13

    BY Pheakdey November 2, 2021
    Apple សម្រេចកាត់បន្ថយការផលិត iPad ជាច្រើនគ្រឿង ដើម្បីទុកបន្ទះឈីបសម្រាប់ផលិត iPhone 13

    យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមហ៊ុន Apple Inc​បានសម្រេចកាត់បន្ថយការផលិត iPad ជាច្រើនគ្រឿង ដើម្បីរក្សាទុកបន្ទះឈីបសម្រាប់ប្រើប្រាស់ក្នុងការផលិតទូរស័ព្ទ iPhone 13 វិញ។ ការសម្រេចនេះត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុន Apple Inc​ នឹងត្រូវប្រឈមបញ្ហាខ្វះខាតឈីបជាច្រើនបន្ទះ ដែលធ្វើក្រុមហ៊ុនមិនអាចផលិតនូវផលិតផលគ្រប់ប្រភេទតាមគម្រោងប្រចាំឆ្នាំរបស់ក្រុមហ៊ុននោះទេ។

    យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ២ខែចុងក្រោយនេះការផលិត iPad បានធ្លាក់ចុះអស់ពាក់កណ្តាលរួចទៅហើយ បើធៀបទៅនឹងចំនួនក្នុងគម្រោងផលិតប្រចាំខែរបស់ក្រុមហ៊ុន។ ប្រភពខាងលើបានបញ្ជាក់ថា ចំពោះការសម្រេចកាត់បន្ថយការផលិត iPad ដើម្បីទុកបន្ទះឈីបសម្រាប់ផលិតទូរស័ព្ទ iPhone 13 នោះ គឺដោយសារក្រុមហ៊ុនបានព្យាករណ៍ថា iPhone 13 នឹងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារពិភពលោកជាពិសេសនៅក្នុងតំបន់អាស៊ី ហើយ iPad នឹងមានតម្រូវការជាសកលតិចជាង ខណៈជាទូទៅ iPad មានការពេញនិយមខ្លាំងតែនៅក្នុងបណ្តាប្រទេសលោកខាងលិចប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: