ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការថៃចេញដីកាកោះហៅប្រធានមន្ទីរពេទ្យឯកជនម្នាក់ ពាក់ព័ន្ធការលក់ថ្នាំកូវីដតាម Online ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ

    BY Pheakdey November 3, 2021
    តុលាការថៃចេញដីកាកោះហៅប្រធានមន្ទីរពេទ្យឯកជនម្នាក់ ពាក់ព័ន្ធការលក់ថ្នាំកូវីដតាម Online ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ប្រធានមន្ទីរពេទ្យឯកជនមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានតុលាការចេញដីកាកោះហៅឲ្យចូលខ្លួនមកបំភ្លឺជុំវិញករណីលក់ថ្នាំព្យាបាលជំងឺកូវីដ ១៩ តាម Online ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរសុខាភិបាល។ បើតាមកងកម្លាំងប៉ូលិសទទួលផែនការពារសិទ្ធអ្នកប្រើប្រាស់ផលិតផលថៃបានបញ្ជាក់ថា ថ្នាំកូវីដ ១៩ ដែលលោកប្រធានមន្ទីរពេទ្យបានដាក់លក់យ៉ាងគឃ្លើននោះមានឈ្មោះថា “Favipiravir” ជាប្រភេទថ្នាំដែលមានការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់នៅតាមបណ្តាប្រទេសមួយរួចទៅហើយ។

    យ៉ាងណាក្តី សម្រាប់នៅក្នុងប្រទេសថៃគឺអាជ្ញាធរសុខាភិបាលថៃនៅមិនទាន់អនុញ្ញាតឲ្យមានប្រើប្រាស់ថ្នាំប្រភេទជាសាធារណៈនៅឡើយទេ ដូចនេះគ្មានមន្ទីរពេទ្យឯកជន ឬបុគ្គលិកណាម្នាក់មានសិទ្ធនាំចូលថ្នាំប្រភេទនេះសម្រាប់ដាក់លក់បន្តទោះទេ។ នៅក្នុងការបង្រ្កាបករណីខាងលើនេះប៉ូលិសថៃបានធ្វើការឃាត់ខ្លួនពលរដ្ឋថៃចំនួន ៩ នាក់ ដែលជាភ្នាក់ងារចែកចាយថ្នាំកូវីដ ១៩ នេះយ៉ាងសកម្មតាមរយៈបណ្តាញសង្គម Facebook ហើយជាងនេះទៅទៀតប៉ូលិសថៃក៏បានរឹបអូសថ្នាំ “Favipiravir” ចំនួន ៣៩០ ប្រអប់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Nation Thailand

    Share This Post: