ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ទទួលស្គាល់គុណភាពវ៉ាក់សាំងកូវីដប្រភេទ “Covaxin ” ដែលជាវ៉ាក់សាំងដំបូងរបស់ឥណ្ឌា

    BY Pheakdey November 4, 2021
    WHO ទទួលស្គាល់គុណភាពវ៉ាក់សាំងកូវីដប្រភេទ “Covaxin ” ដែលជាវ៉ាក់សាំងដំបូងរបស់ឥណ្ឌា

    ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកាម្សិលមិននេះបានសម្រេចទទួលស្គាល់គុណភាពវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់ប្រទេសឥណ្ឌាជាផ្លូវការហើយសម្រាប់ប្រើប្រាស់ក្នុងគ្រាបន្ទាន់។ វ៉ាក់សាំងកូវីដ ១៩ នេះគឺត្រូវបានផលិតឡើងក្រុមហ៊ុន Bharat Biotech ហើយវាក៏ជាវ៉ាក់សាំងដំបូងបំផុតផងដែរ ដែលត្រូវបានអភិវឌ្ឍន៍និងផលិតឡើងដោយក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តឥណ្ឌាផ្ទាល់តែម្តង។

    គួរបញ្ជាក់ថា នាពេលកន្លងមកមានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មួយចំនួនត្រូវបានផលិតឡើងដោយរោងចក្រដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា តែវ៉ាក់សាំងទាំងនោះមិនមែនផលិតឡើងក្រោមបច្ចេកទេសវេជ្ជសាស្រ្តរបស់ឥណ្ឌាផ្ទាល់នោះទេ ពោលគឺក្រុមហ៊ុនផលិតឱសថបរទេសគ្រាន់តែទៅជួលដីធ្វើរោងចក្រផលិតវ៉ាក់សាំងលើទឹកដីឥណ្ឌាប៉ុណ្ណោះ ដ្បិតការចំណាយជាទូទៅក្នុងប្រទេសឥណ្ឌាមានតម្លៃទាបជាងនៅក្នុងបណ្តាប្រទេសផ្សេងៗ។ ​យ៉ាងណាក្តី ពេលនេះឥណ្ឌាមានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជារបស់ខ្លួនផ្ទាល់ហើយ ដោយវ៉ាក់សាំងនេះមានឈ្មោះថា “Covaxin ”៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: