ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋក្នុងក្រុងប៉េកាំងនាំគ្នាទៅទិញអាហារសំខាន់ៗមករក្សាទុកមុនពេលរដូវរងាចូលមកដល់និងស្របពេលមេរោគកូវីដ ១៩ ប្រភេទ Delta បន្តរាតត្បាតក្នុងប្រទេសចិន

    BY Pheakdey November 4, 2021
    ពលរដ្ឋក្នុងក្រុងប៉េកាំងនាំគ្នាទៅទិញអាហារសំខាន់ៗមករក្សាទុកមុនពេលរដូវរងាចូលមកដល់និងស្របពេលមេរោគកូវីដ ១៩ ប្រភេទ Delta បន្តរាតត្បាតក្នុងប្រទេសចិន

    ចិន៖ ពលរដ្ឋនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន​ត្រូវបានបណ្តាញសារព័ត៌មាន Channel News Asia រាយការណ៍ថា បាននាំគ្នាសម្រុកទៅទិញស្បៀងអាហារមកស្តុកទុកនៅតាមផ្ទះរៀងៗខ្លួន ខណៈរដូវរងានៅក្នុងប្រទេសចិនមកដល់ក្នុងពេលដ៏ឆាប់ៗខាងមុខនេះនិងស្របពេលដែលជំងឺកូវីដ ១៩ ហាក់កំពុងរាតត្បាតជាថ្មីម្តងទៀតនៅក្នុងប្រទេសចិនផងដែរ។ ការសម្រេចនាំគ្នាទៅទិញអាហារមករក្សាទុកនៅតាមផ្ទះនេះត្រូវបានធ្វើឡើងតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មចិន ដែលក្រសួងមួយនេះបានណែនាំឲ្យពលរដ្ឋក្នុងក្រុងប៉េកាំងគួរទិញសំខាន់ៗមួយចំនួនមករក្សាទុកមុនពេលរដូវរងាចូលមកដល់។

    បើតាមក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ស្បៀងអាហារដែលពលរដ្ឋក្នុងក្រុងប៉េកាំងគួរទិញមករក្សាទុកនោះគឺជាប្រភេទអាហារដែលចាំបាច់ក្នុងការទទួលបានប្រចាំថ្ងៃមានដូចជា អង្ករ បន្ថែ និងម្សៅជាដើម ព្រោះក្រសួងបានព្យាករណ៍ថាអាហារប្រភេទនេះអាចមានការខ្វះខាតក្នុងការផ្គត់ផ្គង់ ដែលធ្វើឲ្យតម្លៃរបស់វាកើនឡើងខ្ពស់ជាមុនបន្តិច។ គួរបញ្ជាក់ថា រដូវរងានៅក្នុងប្រទេសចិនឹងត្រូវចាប់ផ្តើមពីដើមខែធ្នូឆ្នាំ ២០២១ រហូតដល់ ខែកុម្ភៈឆ្នាំ ២០២២ ខាងមុខនេះ ខណៈក្នុងពេលអំឡុងពេលនេះអាជ្ញាធរចិនបានរកឃើញករណីចម្លងមេរោគកូវីដ ១៩ ប្រភេទ Delta នៅក្នុងសហគមន៍ជាបន្តបន្ទាប់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: