ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ១០ម៉ឺននាក់ដែលជាអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ យ៉ាងសកម្ម ដោយម្នាក់ៗទទួលបានប្រាក់ ៤ពាន់ដុល្លារ

    BY Pheakdey November 6, 2021
    សិង្ហបុរីផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ១០ម៉ឺននាក់ដែលជាអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ យ៉ាងសកម្ម ដោយម្នាក់ៗទទួលបានប្រាក់ ៤ពាន់ដុល្លារ

    សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា​ បុគ្គលិកសុខាភិបាលសាធារណៈសិង្ហបុរីប្រមាណជា ១០០,០០០នាក់ ដែលជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងសកម្មតទល់នឹងការរាតត្បាតនៃជំងឺកូវីដ ១៩ នោះនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗចំនួន ៤,០០០ ដុល្លារអាមេរិក។ លោក Ong Ye Kung ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា បុគ្គលិកសុខាភិបាលដែលនឹងត្រូវទទួលបានប្រាក់រង្វាន់នេះគឺជាបុគ្គលិកគ្រប់ជាន់ថ្នាក់នៅតាមមន្ទីរពេទ្យទទួលព្យាបាលជំងឺកម្រិតធ្ងន់ បុគ្គលិកនៅក្នុងមន្ទីរពេទ្យសហគមន៍និងពហុគ្លិនិក និងបុគ្គលិកមកពីអង្គការថែទាំសហគមន៍ដែលបានទៅមើលថែអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះជាដើម។

    លោករដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ផងដែរថា ទឹកប្រាក់រង្វាន់នេះគឺមិនស្មើនឹងទំហំនៃការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមបុគ្គលិកសុខាភិបាលនោះទេ តែយ៉ាងណាក្តីវាគឺជាការលើកទឹកចិត្តបន្តិចបន្តួចដើម្បីបង្ហាញនូវការដឹងគុណសម្រាប់ការលះបង់របស់ក្រុមបុគ្គលិកសុខាភិបាលក្នុងការយកឈ្នះលើជំងឺកូវីដ ១៩នាពេលកន្លង។ ក្រៅតែផ្តល់ប្រាក់រង្វាន់ដល់ក្រុមបុគ្គលិកសុខាភិបាលសាធារណៈ លោករដ្ឋមន្រ្តី  Ong Ye Kung ក៏បានផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០ ដុល្លារដល់គ្លិនិកឯកជនមួយចំនួនផងដែរ ព្រោះគ្លិនិកឯកជនទាំងនោះធ្លាប់បានជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ ១៩ ក្នុងគ្រាបន្ទាន់ជាច្រើនករណី មុនពេលអ្នកជំងឺទាំងនោះត្រូវបានបញ្ជូនទៅដល់កន្លែងព្យាបាលជំងឺកូវីដ ១៩ របស់អាជ្ញាធរសុខាភិបាល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Straits Times

    Share This Post: