ខ្មែរណូត

ស្វែងរក

  • សង្គម

    ពិតជាប្រហើនមែន និយាយស្តីជាមួយឯកឧត្តមអភិបាលខេត្តកំពត មិនខ្លាចញញើតសោះ ពេលហៅមកសួរនាំ រឿងប្រើអំពើហឹ..ង្សា លើម្តាយជរា

    BY Liny Chan November 6, 2021
    ពិតជាប្រហើនមែន និយាយស្តីជាមួយឯកឧត្តមអភិបាលខេត្តកំពត មិនខ្លាចញញើតសោះ ពេលហៅមកសួរនាំ រឿងប្រើអំពើហឹ..ង្សា លើម្តាយជរា

    កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ម៉ៅ ធនិន បានជួយដោះស្រាយករណីកូនប្រសារស្រីវាយ និងជេប្រមាថ ទៅលើម្ដាយក្មេក ខណៈកូនប្រុសបង្កើតអះអាងថា ម្ដាយក៏ខុស ប្រពន្ធក៏ខុស។ ជម្លោះរវាង​កូនប្រសារស្រីបានកើតឡើងនៅកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បើតាមប្រសាសន៍លោកយាយជាម្ដាយ គឺកូនប្រសារស្រីបានវាយរូបគាត់របួសដៃ និងតែងតែប្រើពាក្យសម្ដីជេប្រមាធទៅលើរូបគាត់។

    ក្រោយថ្ងៃកើតហេតុអំពើហិង្សា ខាងភូមិ ឃុំ បានដោះស្រាយ និងសម្របសម្រួល ២លើក ដោយខាងកូនប្រសារ និងកូនបង្កើតទទួល កំហុស សុំខមាលទោស ទើបបញ្ចប់រឿង។ ប៉ុន្តែក្រោយមកលោកយាយ មិនពេញចិត្ត ក៏បានដាក់ពាក្យប្ដឹងមកកាន់អភិបាលខេត្តឱ្យជួយរកយុត្តិធម៌ថែមទៀត។

    ចំពោះករណីនេះ ឯកឧត្តម ម៉ៅ ធនិន ទទួលយកសំណុំរឿងរបស់លោកយាយ និងបានសម្រេចឱ្យខាងកូនប្រុស និងកូនប្រសារប្រតិបត្តិគោរពលោកយាយរហូតដល់ពេញចិត្ត និងហាមប្រើពាក្យជេរប្រមាថ ឬ អំពើហិង្សាទៀត។ ក្នុងករណីបើកើតមានបញ្ហាទៀត ទាំងកូនប្រសារ និងកូនបង្កើតត្រូវប្រឈមមុខនឹងច្បាប់មាត្រា ២១៧ និង ២១៩ លើការប្រើប្រាស់អំពើហិង្សា។ សូមទស្សនាវិដេអូពេញនៃការដោះស្រាយរបស់ឯឧត្តម ម៉ៅ ធនិន ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay