ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនរកឃើញអ្នកឆ្លងកូវីដចំនួន ៨៩នាក់បន្ថែមទៀត ខណៈតួលេខអ្នកឆ្លងនៅតាមសហគមន៍មានការកើនឡើង

    BY Pheakdey November 8, 2021
    ចិនរកឃើញអ្នកឆ្លងកូវីដចំនួន ៨៩នាក់បន្ថែមទៀត ខណៈតួលេខអ្នកឆ្លងនៅតាមសហគមន៍មានការកើនឡើង

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី៧​ ខែវិច្ឆិកា​ ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៨៩ ករណីបន្ថែមទៀត ខណៈចិនគ្មានករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ថ្មីនោះទេ។ បើតាមគណៈកម្មការសុខភាពជាតិចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមានអ្នកជំងឺកូវីដ ១៩ ចំនួន ៦៥នាក់គឹជាករណីឆ្លងនៅក្នុងសហគមន៍ និងក្រៅពីនេះគឺជាករណីនាំចូលពីក្រៅប្រទេស។

    បើតាមការបញ្ជាក់របស់អាជ្ញាធរចិនបានឲ្យដឹងថា បើទោះជាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចិនមិនមានចំនួនច្រើនដូចនៅតាមបណ្តាលប្រទេសមួយចំនួនក៏ដោយ តែតួលេខនេះមានការកើនឡើង ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះចិនមានតួលេខអ្នកឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ត្រឹមខ្ទង់ ៥០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៧,៨២៣នាក់ និងស្លាប់សរុបត្រឹម ៤,៦៣៦ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: