ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដជាង ៧ពាន់នាក់បន្ថែមទៀត ខណៈតួលេខអ្នកឆ្លងសរុបបានកើនលើស ២លាននាក់

    BY Pheakdey November 12, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដជាង ៧ពាន់នាក់បន្ថែមទៀត ខណៈតួលេខអ្នកឆ្លងសរុបបានកើនលើស ២លាននាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី១២ ខែវិច្ឆិកានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៣០៥នាក់ ដែលចំនួននេះមានការថយចុះបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ ដោយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ កន្លងទៅនេះតួលេខអ្នកឆ្លងនៅទូទាំងប្រទេសថៃមានរហូតដល់ ៧,៤៩៦នាក់។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មី អាជ្ញាធរសុខាភិបាលថៃក៏បានកត់ត្រាចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៥១នាក់បន្ថែមទៀតផងដែរ សម្រាប់របាយការណ៍ក្នុងថ្ងៃនេះ។

    ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មី កាលពីថ្ងៃម្សិលមិញនេះក៏មានអ្នកជំងឺចំនួន ៧,៩០០នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០% និងត្រូវបានអាជ្ញាធរថៃអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២,០០៤,២៧៤ នាក់ អ្នកស្លាប់សរុបចំនួន ១៩,៩៣៤នាក់ ខណៈអ្នកជំងឺដែលត្រូវបានព្យាបាលឲ្យជាសះស្បើយសរុបមានចំនួន ១,៩៧៥,៤១១ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: