ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លាព្រិលទឹកកកចំនួន ៣ក្បាលនៅសួនសត្វអាមេរិកបានបាត់បង់ជីវិតក្រោយឆ្លងជំងឺកូវីដ ១៩ពីក្រុមអ្នកទស្សនា

    BY Pheakdey November 15, 2021
    ខ្លាព្រិលទឹកកកចំនួន ៣ក្បាលនៅសួនសត្វអាមេរិកបានបាត់បង់ជីវិតក្រោយឆ្លងជំងឺកូវីដ ១៩ពីក្រុមអ្នកទស្សនា

    អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានសត្វខ្លាដំបងព្រឹលទឹកកកដែលជាប្រភេទសត្វកម្របំផុតនៅលើពិភពលោកចំនួន ៣ក្បាលបានស្លាប់ព្រោះតែជំងឺកូវីដ ១៩។  សត្វខ្លាដំបងចំនួន ៣ក្បាលនេះមានឈ្មោះថា  Ranney, Everest, និង Malaku រស់នៅក្នុងសួនសត្វ Lincoln Children’s Zoo ក្នុងរដ្ឋ Nebraska សហរដ្ឋអាមេរិក។

    ប្រភពខាងលើបានបញ្ជាក់ថាសត្វខ្លាទាំង ៣ ក្បាលនេះបានឆ្លងជំងឺកូវីដ ១៩ នៅក្នុងថ្ងៃទី ១៣ ខែតុលា និងបានស្លាប់កាលពីថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ ក្រោយគេបានព្យាយាមជួយសង្គ្រោះជីវិតពួកវាអស់ពីលទ្ធភាពរួចហើយ។ ក្រោយកើតមានហេតុការណ៍ខាងលើនេះ​អាជ្ញាធរសត្វព្រៃអាមេរិកបានណែនាំឲ្យអ្នកគ្រប់គ្រងសួនសត្វត្រូវរក្សាគម្លាតរវាងសត្វនិងអ្នកទស្សនាឲ្យបានឆ្ងាយជាងធម្មតា ព្រោះសត្វទាំងនេះទំនងជាបានឆ្លងជំងឺកូវីដ ១៩ ពីក្រុមអ្នកទស្សនា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: